ស្រីៗប្រយ័ត្នពុកឆ្អឹង ពេលអស់រដូវ បើនៅតែមានទម្លាប់មិនល្អទាំងនេះ

New Copy
ការផ្សាយពាណិជ្ជកម្ម

ជំងឺពុកឆ្អឹង ឈឺសន្លាក់ គឺជាជំងឺដែលស្ត្រីតែងជួបប្រទះមុនអស់រដូវ។ ដូច្នេះ ថ្ងៃនេះ យើងនឹងលើកយកដំណោះស្រាយល្អៗ ៤ ចំណុច ដើម្បីជួយអ្នកឱ្យចៀសផុតពីបញ្ហាពុកឆ្អឹង ឬឈឺសន្លាក់។

ជំងឺពុកឆ្អឹង គឺជាជំងឺដែលកើតមានចំពោះមនុស្សចាស់។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែលដឹងថា ស្ត្រីដែលឈានចូលដល់ដំណាក់កាលអស់រដូវ តែងតែជួបប្រទះនឹងជំងឺពុកឆ្អឹង និងការឈឺចាប់ឆ្អឹងដោយគេចមិនផុត។

ការផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងការកើនឡើងនៃអាយុ អរម៉ូនអ៊ឹស្ត្រូសែនក្នុងរាងកាយថយចុះបន្តិចម្តងៗ ដែលជំរុញដំណើរការនៃការបាត់បង់ជាតិកាល់ស្យូម ដែលនាំឱ្យអតុល្យភាពមេតាបូលីសនៅក្នុងឆ្អឹង។ មនុស្សជាច្រើនគិតថា ជំងឺពុកឆ្អឹង គឺជាផ្នែកធម្មជាតិ និងចៀសមិនរួចនៃភាពចាស់។

ទោះជាយ៉ាងនេះក្តី អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដនាពេលបច្ចុប្បន្នជឿថា ជំងឺពុកឆ្អឹងអាចការពារបាន។ លើសពីនេះ អ្នកដែលមានជំងឺពុកឆ្អឹងរួចហើយ នៅតែអាចចាត់វិធានការដើម្បីការពារ ឬបន្ថយការវិវត្តនៃជំងឺនេះ និងកាត់បន្ថយហានិភ័យនៃការបាក់ឆ្អឹងនាពេលអនាគត។

ការផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីចូលដល់អស់រដូវ ជំងឺពុកឆ្អឹង និងការឈឺចាប់សន្លាក់នឹងកាន់តែធ្ងន់ធ្ងរឡើងចំពោះស្ត្រី។ នៅពេលដែលស្ថានភាពនេះកើតឡើង អ្នកត្រូវរៀនពីរបៀបកែតម្រូវរបបអាហាររបស់អ្នកឱ្យបានត្រឹមត្រូវ។

What is the menopause? | Om Yoga Magazine

ការផ្សាយពាណិជ្ជកម្ម

ពេល​នៅ​ក្មេង ស្ត្រី​គួរ​ធ្វើ​៤​ចំណុច​ខាងក្រោម​ឱ្យ​បាន​ល្អ ដើម្បី​ការពារ​ជំងឺ​ពុក​ឆ្អឹង​ពេល​អស់​រដូវ ៖

១. រក្សាលំហាត់ប្រាណឱ្យបានត្រឹមត្រូវ

ការផ្សាយពាណិជ្ជកម្ម

ការសិក្សាពាក់ព័ន្ធជាច្រើនបានបង្ហាញថា កម្លាំងឆ្អឹងនៅក្នុងរាងកាយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងស្ថានភាពចល័តរបស់មនុស្សម្នាក់ៗ។ ប្រសិនបើនៅពេលនៅក្មេង ស្ត្រីរក្សាលំហាត់ប្រាណសមហេតុផលឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ ពួកគេអាចបង្កើនទំហំឆ្អឹង និងដង់ស៊ីតេដោយហេតុនេះការពារហានិភ័យនៃជំងឺពុកឆ្អឹងនៅពេលចាស់។

២. ឈប់ជក់បារី និងគ្រឿងស្រវឹង

ការផ្សាយពាណិជ្ជកម្ម

ការជក់បារី និងការផឹកស្រា ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បូន និងអូវែ ហើយវាក៏កាត់បន្ថយការសម្ងាត់នៃអរម៉ូនអ៊ឹស្ត្រូសែន ដែលប៉ះពាល់ដល់ការស្រូបយកជាតិកាល់ស្យូម និងប៉ះពាល់ដល់ការប្រមូលផ្តុំវីតាមីន D នៅក្នុងខ្លួនផងដែរ។ ដូច្នេះហើយ ស្ត្រីដែលមានទម្លាប់ជក់បារី និងផឹកស្រា នឹងមានហានិភ័យខ្ពស់នៃការកើតជំងឺពុកឆ្អឹង។

Everything to Know About Premature Menopause and Early Menopause | Shape

ការផ្សាយពាណិជ្ជកម្ម

៣. ធ្វើឱ្យមានតុល្យភាពរបបអាហាររបស់អ្នក

ក្មេង​ស្រី​ត្រូវ​តែ​មាន​របប​អាហារ​ ដែល​មាន​តុល្យភាព​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ពិត​ជា​មិន​គួរ​តម​ដើម្បី​សម្រក​ទម្ងន់។ ដោយសារតែវានឹងប៉ះពាល់ដល់ការស្រូបយកសារធាតុចិញ្ចឹមផ្សេងៗក្នុងរាងកាយមិនអំណោយផលដល់ការស្រូបយកជាតិកាល់ស្យូមដែលនាំឱ្យរចនាសម្ព័ន្ធឆ្អឹងខ្សោយ។ ជាធម្មតា អ្នកគួរតែញុំាបន្លែ និងផ្លែឈើស្រស់ៗឱ្យបានច្រើន ញុំាសាច់ឱ្យបានច្រើន អាចផ្តល់សារធាតុចិញ្ចឹមសំខាន់ៗសម្រាប់រាងកាយ ការពារជំងឺឆ្អឹង និងសន្លាក់។

៤. កុំគេងយប់ជ្រៅពេក

ការពិតដែលមិនអាចប្រកែកបាននោះគឺថា ការចូលគេងយឺត គឺមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះសុខភាព ជាពិសេសចំពោះស្ត្រី។ ការចូលគេងយឺតអាចប៉ះពាល់ដល់តុល្យភាពអ័រម៉ូន និងសមត្ថភាពរបស់រាងកាយក្នុងការស្រូបយកជាតិកាល់ស្យូម ដែលមិនអំណោយផលដល់ការលូតលាស់ឆ្អឹង និងសន្លាក់។

នារីៗត្រូវតែបោះបង់ទម្លាប់នៃការចូលគេងយប់ជ្រៅ ធ្វើសកម្មភាពដើម្បីសុខភាព ចូលគេងឱ្យបានឆាប់ ក្រោកពីព្រលឹម ដើម្បីធានាបាននូវការគេងឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ដើម្បីឱ្យសាច់ដុំ និងសន្លាក់កាន់តែរឹងមាំ និងមានសុខភាពល្អ។ ដូច្នេះ​ហើយ​អាច​បំបាត់​ការ​ព្រួយ​បារម្ភ​ពី​ជំងឺ​ពុក​ឆ្អឹង និង​ជំងឺ​រលាក​សន្លាក់​ក្រោយ​ពេល​ចូល​មក​រដូវ៕

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម