ការទទួលទានអាហារទាំងនេះជាទៀងទាត់ វានឹងពន្លឿនភាពចាស់នៃរាងកាយយ៉ាងឆាប់រហ័ស។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងបង្កើនហានិភ័យនៃជំងឺដ៏គ្រោះថ្នាក់ទៀតផង។
១. អាហារផ្អែម
អាហារផ្អែម តែងតែជាចំណូលចិត្តខ្លាំងរបស់យុវវ័យបច្ចុប្បន្ននេះ។ វាអាចធ្វើឱ្យអ្នកសប្បាយចិត្ត បន្ទាប់ពីញុំាវារួច ប៉ុន្តែវាក៏ជាពិរុទ្ធជនដែលបង្កើនល្បឿននៃភាពចាស់ផងដែរ។ ជាតិស្ករខ្ពស់ពេក ចូលក្នុងខ្លួននឹងធ្វើឱ្យដំណើរការនៃការបាត់បង់ខូឡាជេនីសត្រូវបានពន្លឿន ធ្វើឱ្យស្បែកកាន់តែយឺត ស្នាមជ្រួញ និងស្នាមអុចខ្មៅកាន់តែច្រើន ។
ជាពិសេសគួរញុំាស្ករដែលចម្រាញ់តិចដូចជាស្ករស។ អាហារដែលមានជាតិស្ករខ្ពស់ដូចជា នំខេក ភេសជ្ជៈមានជាតិកាបូន កកស្ទះ ការ៉េម… ក៏ត្រូវកំណត់ការប្រើប្រាស់របស់វាផងដែរ។

២. អាហារដែលមានអំបិលច្រើន
ការញុំាអំបិលច្រើនក៏ជាមូលហេតុធ្វើឱ្យរាងកាយឆាប់ចាស់ និងរងនូវជំងឺជាច្រើន។ ពេលទទួលទានអំបិលច្រើន អ៊ីយ៉ុងសូដ្យូមច្រើនចូលក្នុងខ្លួន ធ្វើឱ្យស្បែកបាត់បង់ជាតិទឹក និងចាស់ បង្កើនភាពជ្រីវជ្រួញ ស្បែកខ្មៅស្រអាប់ ស្នាមអាចម៍រុយកាន់តែលេចឡើង។
៣. អាហារដែលមានជាតិខ្លាញ់
ការញុំាអាហារចៀន និងខ្លាញ់ច្រើនពេក នឹងធ្វើឱ្យស្បែកកាន់តែមានជាតិខ្លាញ់ និងងាយកើតមុន។ មិនត្រឹមតែប៉ុណ្ណោះ អាហារសម្បូរខ្លាញ់ក៏ធ្វើឱ្យឡើងទម្ងន់ ធាត់ បង្កើនហានិភ័យជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម…។

៤. សាច់កែច្នៃ
សាច់កែច្នៃជាធម្មតាមានអំបិលខ្ពស់ជាង។ ថ្វីដ្បិតតែវាមានរសជាតិឆ្ងាញ់ក៏ដោយ ប្រសិនបើអ្នកញុំាសាច់នេះច្រើនពេក វានឹងបង្កើនល្បឿននៃភាពចាស់របស់រាងកាយ។ នៅពេលទទួលទានសាច់កែច្នៃ វាគួរតែត្រូវបានផ្សំជាមួយបន្លែក្នុងបរិមាណសមស្រប។
៥. គ្រឿងស្រវឹង
រ៉ាឌីកាល់សេរី គឺជាសត្រូវនៃសុខភាព។ ពួកគេជាពិរុទ្ធជនដែលបង្កឱ្យមានភាពចាស់មុនអាយុ កើតជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល និងការកកឈាម។ រ៉ាឌីកាល់សេរីត្រូវបានបែងចែកទៅជាប្រភេទ endogenous និង exogenous ។ រ៉ាឌីកាល់សេរី Endogenous ត្រូវបានបង្កើតចេញពីការរំលាយអាហាររបស់រាងកាយ។
ទន្ទឹមនឹងនេះ រ៉ាឌីកាល់សេរី exogenous មកពីកត្តាដែលមានឥទ្ធិពលផ្សេងទៀត។ ជាឧទាហរណ៍ នៅពេលដែលថ្លើមព្យាយាមកែច្នៃជាតិពុលនៅក្នុងជាតិអាល់កុល វាបង្កើតរ៉ាឌីកាល់សេរីច្រើនជាងមានសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងខ្លួន ដែលបណ្តាលឱ្យមានភាពតានតឹងអុកស៊ីតកម្ម និងបង្កើនល្បឿននៃភាពចាស់៕
ប្រភព ៖ Phunutoday / Knongsrok

