ប្រវត្តិខ្លីៗនៃការសម្រាលកូនដោយការវះកាត់ ដែលមនុស្សយើងភាគច្រើន មិនធ្លាប់ដឹងទាល់តែសោះ

New Copy
ការផ្សាយពាណិជ្ជកម្ម

ដូចដែលបានដឹងហើយថា ការសម្រាលកូន គឺពិតជាមានការលំបាកខ្លាំងណាស់ចំពោះមនុស្សស្រីគ្រប់រូប ជាពិសេស គឺការសម្រាលកូនដោយធម្មជាតិ។ យ៉ាងណាមិញ ការសម្រាលកូន ក៏មានការសម្រាលដោយការវះកាត់ផងដែរ។ តាមពិតទៅ មនុស្សស្រីសម្រាលកូនដោយការវះកាត់ មិនមែនដោយសារតែចង់កាត់បន្ថយការឈឺចាប់ប៉ុណ្ណោះទេ តែការសម្រាលដោយការវះកាត់ លុះត្រាតែការសម្រាលដោយធម្មជាតិមានបញ្ហា ឬឧបសគ្គធំដែលពុំអាចសម្រាលបាន ទើបគេជ្រើសរើសយកការសម្រាលដោយការវះកាត់។

យ៉ាងណាមិញ ខាងក្រោមនេះ គឺជាប្រវត្តិខ្លីៗ នៃការកកើតការសម្រាលកូនដោយការវះកាត់ ដែលយើងមិនធ្លាប់បានដឹងពីមុនមកឡើយ។

ការផ្សាយពាណិជ្ជកម្ម

ការសម្រាលកូនដោយការវះកាត់ដំបូង ទទួលបានជោគជ័យនៅឆ្នាំ ១៥០០ ក្នុងប្រទេសស្វីសដោយអ្នកកាប់ជ្រូក ឈ្មោះចាកុប នុយហ្វឺ (Jacob Nufer) លើភរិយារបស់គាត់ឈ្មោះ អេលីសាបិតអាលីសប៉ាឈីន (Elisabeth Alice Pachin) ក្រោយពីភរិយារបស់គាត់ឈឺពោះសម្រាលអស់រយៈពេលជាច្រេីនថ្ងៃក្រោមការជួយសម្រាលពីឆ្មបចំនួន ១៣នាក់ ក៏នៅតែមិនអាចផ្តល់កំណើតឱ្យកូនបាន។

Tumblr_2598a50f34fffedebe1c0d8a3cf0ceac_dce35e36_640

ការផ្សាយពាណិជ្ជកម្ម

ពេលនោះ Jacob Nufer ក៏បានទទួលការអនុញ្ញាត្តិសម្រាប់ការវះដេីម្បីយកកូនចេញជាលេីកដំបូង ដោយគាត់បានប្រើឡាមសម្រាប់ដំណើរការវះកាត់នេះ។ កូនដែលកើតមកមានសុខភាពល្អធម្មតា ហេីយបន្ទាប់មកប្រពន្ធគាត់ក៏មានកូន ៥ នាក់បន្ថែមទៀតដែលសំរាលដោយធម្មជាតិ។

អ្នកកាប់ជ្រូកមានជំនាញក្នុងការប្រើកាំបិត និងបានធ្វើការវះកាត់សម្រាលកូនឱ្សត្វ នៅពេលវាពិបាកកេីត ដូចជាមេគោ ឆ្កែ ចៀមជាដេីម ដើម្បីជួយសង្គ្រោះកូន នៅពេលពួកគេយល់ថាម្តាយអាចនឹងស្លាប់។

ការផ្សាយពាណិជ្ជកម្ម

អ្វីគ្រប់យ៉ាងក៏ចាប់ផ្តើមដំណេីរការចាប់ពីពេលនោះមក ហើយដោយសារវិធីសាស្ត្រមួយនេះ បានជួយសង្គ្រោះជីវិតម្តាយ និងទារករាប់មិនអស់តរហូតមកដល់បច្ចុប្បន្ននេះ៕

រូបភាព ៖ សារមន្ទីរវិទ្យាសាស្ត្រវះកាត់អន្តរជាតិ (International Museum of Surgical Science)

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ Dr abdou’s advice
សម្រួលជាភាសាខ្មែរ៖ វេជ្ជ-ពៅ ច័ន្ទរដ្ឋា (ម៉ាក់ពេទ្យ)

ការផ្សាយពាណិជ្ជកម្ម