ផ្នែកនៃសរីរាង្គទាំង ៤ ខាងក្រោមលើរាងកាយអ្នក ប្រសិនវានៅស្អាតល្អ មានន័យថា ហានិភ័យនៃការកើតជំងឺរ៉ាំរ៉ៃមួយចំនួន គឺមានទាបទាបណាស់ ហើយមានលទ្ធភាពខ្ពស់ជួយឲ្យអ្នកអាចរស់នៅដោយមានអាយុវែង៖
១) សួតនៅស្អាតល្អ

សួតត្រូវបានគេប្រដូច ទៅនឹងខែលរបស់រាងកាយ ដោយខ្យល់ដែលអ្នកដកដង្ហើមចេញចូល គឺវាឆ្លងកាត់ផ្នែកសួតនេះហើយ។ អ្នកដែលជក់បារី ឬស្រូបយកផ្សែងបារីជាប្រចាំ អាចបណ្តាលឲ្យសួតរបស់ពួកគេត្រូវបានបំផ្លាញ ក៏ដោយសារសារធាតុពុលចេញពីថ្នាំជក់បម្លែងចូលទៅក្នុងសួត ហើយវាផ្អាប់ទុកខាងក្នុងនោះ មិនអាចចេញមកក្រៅបាន។
ដូច្នេះដើម្បីធានាថាសួតរបស់អ្នកនៅល្អ អ្នកគួរជៀសវាងការស្រូបយកផ្សែងបារី ឬផ្សែងពុលមួយចំនួន ហើយទទួលទានអាហារដែលល្អចំពោះសួតមានដូចជាផ្កាខាត់ណា ត្រីសាម៉ុង និងបន្លែផ្លែឈើស្រស់ៗមួយចំនួន។
២) ពោះវៀននៅស្អាតល្អ

ពោះវៀនជាកន្លែងរំលាយអាហាររបស់រាងកាយ ជាកន្លែងស្រូបយកសារធាតុចិញ្ចឹមមកកាន់រាងកាយ ហើយការដែលអ្នកបញ្ចៀសបាននៅការកើតជំងឺហើមពោះ រាគ និងទល់លាមកបាន នោះរាប់ថាពោះវៀនអ្នកល្អមួយកម្រិតហើយ។
មនុស្សគ្រប់រូប គួរតែយកចិត្តទុកដាក់លើរបបអាហារទទួលទានប្រចាំថ្ងៃ និងទទួលទានឲ្យទៀងទាត់តាមពេលវេលា ដើម្បីការពារដល់ប្រព័ន្ធរំលាយអាហារ។
៣) មុខនៅស្អាតល្អ

យោងតាមអ្នកជំនាញបានណែនាំថា ការដែលមានមុខភ្លឺចែងចាំង ស្រស់ស្អាតពីខាងក្នុង គ្មានស្នាមជ្រួញ គ្មានស្នាមអុជខ្មៅ នោះគឺជាសញ្ញាល្អ ដែលបង្ហាញថាសរីរាង្គខាងក្នុងអាចបន្សាបជាតិពុលបានល្អ ដូច្នេះអ្នកនឹងមិនងាយមានជំងឺមកបៀតបៀនឡើយ។
៤) សរសៃឈាមនៅស្អាតល្អ

ការដែលចរន្តឈាមនៅដំណើរការល្អ ប្រព័ន្ធសរសៃឈាមនៅស្អាត វាពិតជាមានឥទ្ធិពលខ្លាំងណាស់ ទៅលើកត្តាអាយុជីវិតរបស់មនុស្សគ្រប់រូប។
សារធាតុពុលនៅខាងក្នុងរាងកាយ វាអាចរលាយចូលទៅក្នុងចរន្តឈាមបានយ៉ាងងាយ ហើយក៏អាចនាំឲ្យមានកំណកឈាម និងស្ទះសរសៃឈាម អាចគំរាមកំហែងដល់អាយុជីវិតបានផងដែរ។ ដូច្នេះយកល្អ យកគួរថែរក្សាទម្លាប់រស់នៅល្អ ទទួលទានអាហារដែលល្អសម្រាប់សរសៃឈាម មានដូចជាតែបៃតង និងទឹកក្ដៅឧណ្ហ៍ៗ ឲ្យបានច្រើនដើម្បីលាងឈាម ហើយកុំភ្លេចធ្វើលំហាត់ប្រាណផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

