ញុំាផ្លែប៉ោមមួយថ្ងៃ ត្រឹមតែមួយផ្លែ ក៏អាចកែប្រែស្ថានភាពសុខភាពរបស់អ្នក លើសពីការរំពឹងទុក

2
ការផ្សាយពាណិជ្ជកម្ម

ផ្លែប៉ោមមានសារធាតុចិញ្ចឹមជាច្រើនដូចជា កាឡូរី ស្ករ ជាតិសរសៃ វីតាមីនសេស្ពាន់ ប៉ូតាស្យូម វីតាមីនខេជាដើម។ ដូច្នេះហើយ ប្រសិនបើអ្នកញុំាផ្លែប៉ោមមួយថ្ងៃតែមួយផ្លែ ក៏អាចថែសុខភាពដល់អ្នក ជាពិសេសគឺនឹងទទួលបានអត្ថប្រយោជន៍ទាំង៧ចំណុចខាងក្រោមនេះ។

១. គាំទ្រសុខភាពសរសៃឈាមបេះដូង

ការផ្សាយពាណិជ្ជកម្ម

ការសិក្សាមួយចំនួនបានបង្ហាញថា ការបរិភោគផ្លែប៉ោមកាន់តែច្រើន អាចកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺបេះដូង។ ផ្លែប៉ោមមានផ្ទុកសារជាតិ flavonoids ដែលជួយកាត់បន្ថយការរលាក និងការពារសុខភាពបេះដូង។ ក្រៅពីនេះ ផ្លែប៉ោមគឺមានជាតិសរសៃរលាយខ្ពស់ ដែលជួយបន្ថយសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុល។ ទាំងពីរគឺជាកត្តាហានិភ័យនៃជំងឺបេះដូង។

Screen Shot 2021 09 20 At 3.45.22 PM

ការផ្សាយពាណិជ្ជកម្ម

២. ផ្តល់នូវវីតាមីន និងសារធាតុរ៉ែជាច្រើន

ផ្លែប៉ោមមានផ្ទុកនូវវីតាមីនច្រើននៅក្នុងនោះ សូម្បីតែសម្បកក៏មានសាធាតុចិញ្ចឹមផងដែរ ដូច្នេះ អ្នកនឹងទទួលបានលទ្ធផលគួរឱ្យភ្ញាក់ផ្អើល ប្រសិនបើអ្នកទទួលទានផ្លែប៉ោមជារៀងរាល់ថ្ងៃ ត្រឹមតែមួយផ្លែក៏ល្អដែរ។

ការផ្សាយពាណិជ្ជកម្ម

៣. មានសមាសធាតុប្រឆាំងនឹងជំងឺមហារីក

ផ្លែប៉ោមមានសមាសធាតុជាច្រើន ដែលអាចជួយការពារការបង្កើតជំងឺមហារីកដូចជា សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារជាតិ flavonoids។ ការសិក្សាជាច្រើនបង្ហាញថា ការបរិភោគផ្លែប៉ោមជាប្រចាំ ជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកសួត មហារីកពោះវៀនធំ។

ការផ្សាយពាណិជ្ជកម្ម

ការសិក្សាជាច្រើនទៀតក៏បានបង្ហាញផងដែរថា របបអាហារដែលសម្បូរទៅដោយផ្លែឈើ និងបន្លែអាចការពារប្រឆាំងនឹងជំងឺមហារីកក្រពះ ពោះវៀនធំ ប្រហោងមាត់ធំ និងបំពង់អាហារ។

៤. រក្សាកូឡេស្តេរ៉ុលនៅកម្រិតដែលមានសុខភាពល្អ

ការផ្សាយពាណិជ្ជកម្ម

ការសិក្សានៅសាកលវិទ្យាល័យ Florida សហរដ្ឋអាមេរិកលើស្ត្រីមួយចំនួនធំ ដែលបានបរិភោគផ្លែប៉ោមយ៉ាងតិចមួយផ្លែក្នុងមួយថ្ងៃរយៈពេល ៦ ខែបានបង្ហាញថា មានការថយចុះ ២៣%នៃកូលេស្តេរ៉ុលអាក្រក់ និងឡើងកូលេស្តេរ៉ុលល្អ ៤%។

A Woman Eating A Green Apple

ការផ្សាយពាណិជ្ជកម្ម

៥. ការការពារជំងឺវង្វេងវង្វាន់

ផ្លែប៉ោមមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានប្រសិទ្ធភាពហៅថា quercetin ។ សារធាតុនេះជួយការពារកោសិកាខួរក្បាលពីការខូចខាតការការពារជំងឺសរសៃប្រសាទ។

៦. ល្អសម្រាប់ស្បែក

ដោយសារតែផ្លែប៉ោមមានកូឡាជែន និងអេលីតាលីន ផ្លែប៉ោមមានអត្ថប្រយោជន៍សម្រាប់ស្បែករបស់អ្នក។ ការញុំាផ្លែប៉ោមជួយជួយដល់ស្បែក និងមានសុខភាពល្អ។ ក្រៅពីនេះ សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងផ្លែប៉ោម ក៏ចូលរួមចំណែកក្នុងការបញ្ច្រាសដំណើរការចាស់ និងបង្កើនភាពធន់នៃស្បែកផងដែរ។

៧. ស្រក​ទម្ងន់

ផ្លែប៉ោមស្រស់ក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិរំអិល។ ទាំងនេះគឺជាកត្តាដែលជួយធ្វើឱ្យទម្ងន់រាងកាយរបស់អ្នក ស្ថិតនៅក្រោមការគ្រប់គ្រង និងមានស្ថិរភាព។ Polyphenols នៅក្នុងផ្លែប៉ោម ក៏ជួយគ្រប់គ្រងការរំលាយអាហារជាតិខ្លាញ់ផងដែរ។ ដូច្នេះអ្នកអាចជ្រើសរើសផ្លែប៉ោមសម្រាប់ម៉ឺនុយសម្រកទម្ងន់របស់អ្នក៕

ប្រភព ៖​ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម