ភេសជ្ជៈពេលព្រឹក ៦ ប្រភេទ ជួយសម្អាតរាងកាយស្អាតល្អ សម្រកទម្ងន់ និងអាចការពារជំងឺដែលមិនអាចព្យាបាលបានថែមទៀតផង

01
ការផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីគេងអស់រយៈពេល ៨ ម៉ោង រាងកាយមិនត្រឹមតែត្រូវការបញ្ចូលថាមពលប៉ុណ្ណោះទេ ថែមទាំងត្រូវការបំពេញជាតិទឹកទៀតផង។ អ្នកប្រាកដជាបានដឹងរួចមកហើយថា ការទទួលទានទឹកក្តៅឧណ្ឌៗ នៅពេលព្រឹក បន្ទាប់ពីភ្ញាក់ពីដំណេក ពិតជាល្អសម្រាប់រាងកាយ។ ប៉ុន្តែបន្ថែមពីលើទឹកក្តៅឧណ្ឌៗ ភេសជ្ជៈដ៏វិសេសទាំង៦មុខាងក្រោមនេះ ក៏ល្អខ្លាំងចំពោះសុខភាពអ្នកផងដែរ មិនត្រឹមតែជួយកម្ចាត់ជាតិពុលប៉ុណ្ណោះទេ តែក៏អាចជួយអ្នករក្សាទម្ងន់ និងសម្រករាងបានថែមទៀតផង។

១. ទឹកក្រូចឆ្មា

ការផ្សាយពាណិជ្ជកម្ម

Honey Sweetened Lemonade

ជារឿយៗ យើងប្រើទឹកក្រូចឆ្មាសម្រាប់គោលបំណងធ្វើឱ្យស្រស់ស្រាយអារម្មណ៍។ លើសពីនេះ ទឹកប្រភេទនេះក៏ជួយឱ្យរាងកាយមានភាពធូរស្រាលផងដែរ។ ក្រៅពីនេះក្រូចឆ្មាក៏ជាផ្លែឈើដែលជួយសម្អាតរាងកាយ សម្រកទម្ងន់ និងនាំមកនូវស្បែកសភ្លឺថ្លាទៀតផង។

ការផ្សាយពាណិជ្ជកម្ម

២. ទឹកដូង

Coconut Water 500x500

ការផ្សាយពាណិជ្ជកម្ម

ទឹកដូង គឺជាភេសជ្ជៈដែលមានជីវជាតិសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ។ ជាពិសេសមានផ្ទុកអេឡិចត្រូលីត។ ដូច្នេះទឹកដូងជួយធ្វើឱ្យរាងកាយមានតុល្យភាពឡើងវិញ បង្កើនថាមពល និងកម្ចាត់ជាតិពុលនៅក្នុងខ្លួន។ ពេលវេលាល្អបំផុតដើម្បីផឹកទឹកដូង គឺនៅលើពោះទទេនៅពេលព្រឹក។

៣. ទឹកបន្លែ

ការផ្សាយពាណិជ្ជកម្ម

75679830

ការទទួលទានទឹកបន្លែធម្មជាតិស្រស់ៗ នឹងជួយផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមដល់រាងកាយ។ ដើម្បីសុខភាពល្អ អ្នកគួរតែជ្រើសរើសបន្លែដែលមានជាតិដែកខ្ពស់។

ការផ្សាយពាណិជ្ជកម្ម

បន្លែបៃតងដែលមានសុខភាពល្អ ដែលអ្នកគួរប្រើ គឺស្ពៃ ប្រូខូលី និងខាត់ណា។ លើសពីនេះ អ្នកក៏គួរតែជ្រើសរើសប្រូតេអ៊ីនសម្រាប់ផ្តល់ថាមពលជាមួយបន្លែដូចជា យ៉ាអួ ទឹកដោះគោមានជាតិខ្លាញ់ទាប ឬម្សៅប្រូតេអ៊ីនសម្រាប់អ្នកដែលធ្វើតាមរបបអាហារបួស។

ក្រៅពីនេះ ខ្លាញ់ដែលមានសុខភាពល្អដូចជា ផ្លែប័រក៏មានប្រយោជន៍ផងដែរក្ នុងការផ្តល់នូវអារម្មណ៍ឆ្អែតដើម្បីចាប់ផ្តើមថ្ងៃថ្មី។

ការផ្សាយពាណិជ្ជកម្ម

៤. តែរមៀត

Turmeric_tea_recipe_jjwiey

តែរមៀតមានផ្ទុកនូវសារជាតិខឺឃ្យូមីន ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ភេសជ្ជៈនេះបង្កើនភាពស៊ាំរបស់អ្នក កាត់បន្ថយការរលាក និងជួយបន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់ការពារជំងឺមហារីក និងជំងឺភ្លេចភ្លាំង និងអ្វីៗជាច្រើនទៀត។

៥. តែខ្ញី

Ginger_lemon_black_tea Square

សម្រាប់អ្នកដែលមានបញ្ហាក្រពះ ពោះវៀន ការប្រើទឹកខ្ញីនៅពេលព្រឹកមានប្រយោជន៍ច្រើនណាស់។ ទឹកនេះជួយបំបាត់ការឈឺពោះ។ ដើម្បីធ្វើតែខ្ញី សូមប្រើខ្ញីស្រស់ពីរបីស្លាបព្រាកាហ្វេ ដាក់ក្នុងកែវទឹកដាំពុះ ៥ នាទីរួចផឹក។

៦. ទឹកប្រទាលកន្ទុយក្រពើ

Aloe Vera Juice Dose

ប្រទាលកន្ទុយក្រពើ ជាញឹកញាប់ត្រូវបានគេប្រើដើម្បីព្យាបាលរបួស, បញ្ហាស្បែក និងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើនពេក។ ក្រៅពីនេះ រុក្ខជាតិនេះក៏មានប្រយោជន៍ចំពោះបញ្ហាទាក់ទងនឹងក្រពះផងដែរ។ ដោយសារតែទឹកប្រទាលកន្ទុយក្រពើមានលក្ខណៈប្រឆាំងការរលាក វាជួយកាត់បន្ថយការរលាកនៅក្នុងបំពង់រំលាយអាហារ ដូច្នេះការផឹកវានៅពេលព្រឹកនឹងល្អសម្រាប់អ្នកដែលឈឺក្រពះ៕

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម