កំហុសទាំង ៥ យ៉ាង ដែលធ្វើឱ្យសាច់ជ្រូកក្លាសេប្រែទៅជាខូច និងផ្ទុកទៅដោយបាក់តេរី

3
ការផ្សាយពាណិជ្ជកម្ម

គ្រប់គ្នាតែងតែគិតថា ការរក្សាទុកសាច់ជ្រូកនៅក្នុងទីកន្លែងកក នឹងអាចទុកបានយូរ តែយ៉ាងណាមិញ ការរក្សាទុកទាំង៥វិធីនេះ វានឹងធ្វើឱ្យសាច់ជ្រូកប្រែទៅជាខូចគុណភាព ហើយផ្ទុកទៅដោយបាក់តេរីច្រើនថែមទៀតផង។

១. រក្សាទុកសាច់ជ្រូកយូរពេក

ការផ្សាយពាណិជ្ជកម្ម

ជាមួយនឹងបំណែកសាច់ជ្រូកធម្មតា យើងគួរតែរក្សាទុកក្នុងទូរទឹកកកប្រហែល ១ ខែប៉ុណ្ណោះ។ ប្រសិនបើទុកយូរពេក សារធាតុចិញ្ចឹមចាំបាច់នឹងបាត់បង់បន្តិចម្តង ៗ ។ មិនត្រឹមតែប៉ុណ្ណោះ ពណ៌ ឬរសជាតិរបស់វាក៏ត្រូវបានផ្លាស់ប្តូរផងដែរ។

នៅពេលរក្សាទុកយូរពេក បាក់តេរីជ្រាបចូលក្នុងអាហារ ផ្លាស់ប្តូរសារធាតុចិញ្ចឹម និងបង្កឱ្យមានជំងឺដល់អ្នកប្រើប្រាស់ប្រសិនបើបរិភោគ។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 08 01 At 11.24.27 PM

២. ថែរក្សាសាច់ជ្រូកជាមួយអាហារសមុទ្រ

ការផ្សាយពាណិជ្ជកម្ម

ដោយសារអាហារសមុទ្រមានក្លិនត្រី ប្រសិនបើរក្សាទុកជាមួយសាច់ជ្រូក ក្លិននឹងជាប់នឹងសាច់។ វាក៏បង្កើនហានិភ័យនៃការឆ្លងមេរោគផងដែរ។ ដូច្នេះអ្នកគួរតែទុកសាច់ និងអាហារសមុទ្រនៅក្នុងប្រអប់ដាច់ដោយឡែក។ ការធ្វើដូច្នេះ ក៏អាចរក្សាសាច់ទុកបានយូរផងដែរ។

៣. មិនលាងសាច់ មុនដាក់បង្កក

ការផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីទិញសាច់រួច មនុស្សជាច្រើនតែងតែទុកវានៅក្នុងថង់ ហើយបន្ទាប់មកទុកវានៅក្នុងទូទឹកកកតែម្ដង។ ទម្លាប់បែបនេះ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះប្រសិនបើអ្នកមិនលាងសាច់ឱ្យបានស្អាតទេ ភាពកខ្វក់នៅក្នុងសាច់នឹងមិនបាត់បង់ឡើយ ដែលនឹងធ្វើឱ្យអាហារបាត់បង់សារធាតុចិញ្ចឹម និងរសជាតិឆ្ងាញ់។

លើសពីនេះទៅទៀត នេះក៏អាចធ្វើឱ្យសាច់ងាយនឹងឆ្លងមេរោគបាក់តេរីផងដែរ។ អាក្រក់ជាងនេះទៅទៀតនោះ ប្រសិនបើអ្នកទុកសាច់នៅក្នុងទូទឹកកក ប្រសិនបើទឹកនៃសាច់ហូរចូលក្នុងបន្លែ វាអាចបណ្តាលឱ្យមានការចម្លងរោគដែលប៉ះពាល់ដល់គុណភាពអាហារផ្សេងទៀត។ ដើម្បីធានាបាននូវអនាម័យសាច់វាជាការល្អបំផុតក្នុងការសម្អាតភាពកខ្វក់នៅក្នុងសាច់ ដាក់ឱ្យស្ងួតល្អ រួចចាំយកទៅដាក់បង្កក។

ការផ្សាយពាណិជ្ជកម្ម

DbPbXs8WsAEfnaG

៤. ដាក់បង្កកសាច់ទៅវិញ នៅពេលដែលយកប្រើមិនអស់

ការផ្សាយពាណិជ្ជកម្ម

សាច់បន្ទាប់ពីរលាយនៅសីតុណ្ហភាពធម្មតា នឹងមានបាក់តេរីនៅលើផ្ទៃ។ នៅពេលនេះ សាច់គឺជាបរិយាកាសដ៏ល្អសម្រាប់បាក់តេរីលូតលាស់។ ប្រសិនបើអ្នកបន្តរក្សាទុកសាច់ដែលមិនប្រើរួចនៅក្នុងម៉ាសីនទឹកកក នោះវានឹងជួយជម្រុញបាក់តេរីកាន់តែច្រើនឡើង ៗ និងធ្វើឱ្យសាច់កខ្វក់។ យកល្អគួរតែបែងចែកសាច់ទៅជាបំណែកតូចៗដែលល្មមសម្រាប់ការប្រើប្រាស់តែម្តង។

៥. រក្សាទុកសាច់ជ្រូកនៅសីតុណ្ហភាពខុស

ក្នុងអំឡុងពេលរក្សាទុកសាច់ជ្រូក ដើម្បីធានាគុណភាពសាច់ និងមិនអន់ថយ អ្នកគួរតែកែសម្រួលសីតុណ្ហភាពទូទឹកកកឱ្យបានសមស្រប។ ប្រសិនបើទុកក្នុងទូទឹកកកសីតុណ្ហភាពសមស្របគឺ ២ អង្សាសេ។ ប្រសិនបើរក្សាទុកក្នុងម៉ាសីនទឹកកកនៅ -២៥ អង្សាសេ សាច់ជ្រូកនឹងរក្សាភាពស្រស់របស់វាបានយូរ៕

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម