សាកល្បងផ្អាកញុំាកាហ្វេត្រឹមតែមួយខែ ប្រសិនបើអ្នកអាចធ្វើបាន អ្នកនឹងទទួលបានប្រសិទ្ធិភាពល្អៗជាច្រើនសម្រាប់សុខភាព និងរាងកាយរបស់អ្នក។ ដូច្នេះខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលអ្នកនឹងទទួលបានពីការផ្អាកញុំាកាហ្វេក្នុងរយៈពេលមួយខែ។
១. កាត់បន្ថយកាឡូរី
តែផ្អែមធម្មតាមួយកែវអាចបន្ថែមដល់ទៅ ៣០ កាឡូរី។ ចំនួននេះ អាចខ្ពស់ជាងនេះ បើអ្នកផឹកតែទឹកដោះគោ។ កូកាកូឡាកំប៉ុង ជាធម្មតាក៏មានផ្ទុករហូតដល់ ២១០ កាឡូរីផងដែរ។ ទន្ទឹមនឹងនេះដែរ កាហ្វេម៉ាកាមួយកែវមានប្រហែល ២៥០ កាឡូរី។
ចុះយ៉ាងណាចំពោះទឹកធម្មតា? វាមិនមានកាឡូរីទេ។ ប្រសិនបើអ្នកជំនួសភេសជ្ជៈទាំងអស់ដូចជាតែទឹកដោះគោ កាហ្វេ ភេសជ្ជៈកាបូន … ដោយប្ដូរមកញុំាត្រឹមតែទឹកសុទ្ធធម្មតា អ្នកអាចកាត់បន្ថយជាមធ្យម ៤០០ កាឡូរី។

២. កាត់បន្ថយការឃ្លានជាប្រចាំ
ភេសជ្ជៈដែលមានជាតិស្ករ នឹងធ្វើឱ្យអ្នកស្ថិតក្នុងវដ្តដ៏កាចសាហាវមួយ គឺការទទួលទានជាតិស្ករ ការឃ្លានបង្អែម និងការបន្តទទួលទានជាតិស្ករបន្ថែមទៀត។ ជំនួសដោយទឹកធម្មតា ការទទួលទានទឹក នឹងជួយអ្នកកាត់បន្ថយការឃ្លានអាហារបានច្រើន។
៣. ខួរក្បាលដំណើរការល្អជាងមុន
ខួរក្បាលមានទឹក ៧៥-៨៥% ។ ដូច្នេះការរក្សាទឹកឱ្យបានគ្រប់គ្រាន់សម្រាប់រាងកាយ គឺជាកត្តាសំខាន់សម្រាប់ខួរក្បាលធ្វើការប្រកបដោយប្រសិទ្ធភាព។ ការទទួលទានទឹកគ្រប់គ្រាន់ នឹងជួយបង្កើនការយកចិត្តទុកដាក់ និងការផ្តោតអារម្មណ៍។

៤. បង្កើនការរំលាយអាហារ
រឿងដំបូងដែលអ្នកគួរធ្វើបន្ទាប់ពីភ្ញាក់ពីគេងពេលព្រឹក គឺលាងជម្រះមាត់ និងផឹកទឹកក្តៅមួយកែវ។ វានឹងជួយជម្រុញការរំលាយអាហាររបស់រាងកាយ។ អ្នកវិទ្យាសាស្ត្របានបង្ហាញថា ការទទួលទានទឹក ៥០០ មល អាចបង្កើនអត្រាមេតាប៉ូលីសក្នុងខ្លួនបាន ៣០% ។
៥. ស្បែកកាន់តែភ្លឺ និងស្រស់ស្អាត
នៅពេលអ្នកឈប់ប្រើភេសជ្ជៈដែលមានជាតិស្ករ ហើយគ្រាន់តែប្រើទឹកអ្នកនឹងឃើញអព្ភូតហេតុកើតឡើងលើស្បែករបស់អ្នក។ ភេសជ្ជៈដែលមានជាតិស្ករបង្កើនល្បឿនដំណើរការនៃភាពចាស់ ធ្វើឱ្យជាលិកាបាត់បង់ការបត់បែន និងបង្កើតស្នាមជ្រួញ។ យ៉ាងណាមិញ ការទទួលទានទឹកធម្មតា គឺវាខុសប្លែកទាំងស្រុង វាក៏ផ្តល់នូវសំណើមចាំបាច់ដើម្បីឱ្យស្បែករលោង។

៦. ល្អសម្រាប់បំពង់រំលាយអាហារ
ផឹកទឹកឱ្យបានគ្រប់គ្រាន់ រួមផ្សំជាមួយនឹងរបបអាហារដែលសម្បូរជាតិសរសៃ ប្រព័ន្ធរំលាយអាហាររបស់អ្នក នឹងដំណើរការកាន់តែមានប្រសិទ្ធភាព។
៧. ល្អសម្រាប់បេះដូង
នៅពេលរាងកាយខ្វះជាតិទឹក ឈាមកាន់តែក្រាស់។ នៅពេលនេះបេះដូងត្រូវធ្វើការយ៉ាងខ្លាំង ដើម្បីបូមឈាមទូទាំងរាងកាយ។ ការសិក្សាមួយបានរកឃើញថា ការផឹកទឹកច្រើនជាង ៥ កែវក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូងបាន ៤១% បើប្រៀបធៀបទៅនឹងការទទួលទានទឹកតិចជាង ២ កែវ៕
ប្រភព ៖ Phunutoday / Knongsrok

