ផលអាក្រក់ទាំង៦ កើតឡើងព្រោះតែ ការគេងដកដង្ហើមតាមមាត់

៦
ការផ្សាយពាណិជ្ជកម្ម

ការដកដង្ហើមតាមមាត់ពេលគេង អាចបង្កផលប៉ះពាល់ដល់សុខភាពជាច្រើន។ ដូច្នេះ ខាងក្រោមនេះ គឺជាផលអាក្រក់ទាំង ៦ ដែលកើតឡើងនៅពេលអ្នកដកដង្ហើមតាមមាត់របស់អ្នកនៅពេលអ្នកគេងលក់។

១. ស្ងួតមាត់ និងបបូរមាត់

ការផ្សាយពាណិជ្ជកម្ម

នេះពិតជាអ្វីដែលកើតឡើងនៅពេលអ្នកបើកមាត់របស់អ្នក ដើម្បីដកដង្ហើមក្នុងអំឡុងពេលគេង។ នៅពេលដកដង្ហើមតាមមាត់ ទឹកមាត់នឹងហួត ហើយធ្វើឱ្យមាត់ និងបបូរមាត់ស្ងួតទៅតាមហ្នឹងដែរ។ វាមិនត្រឹមតែបង្កឱ្យមានភាពមិនស្រួលប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផលវិបាករយៈពេលវែងផងដែរ ដូចជា ការបាត់បង់មុខងារការពារទឹកមាត់ សមត្ថភាពខ្សោយក្នុងការលេបទឹកមាត់ជាដើម។

Screen Shot 2021 06 15 At 5.15.05 PM

ការផ្សាយពាណិជ្ជកម្ម

២. ដង្ហើមមិនល្អ

នៅពេលបរិមាណទឹកមាត់ថយចុះ សមត្ថភាពក្នុងការសម្អាតមាត់ធ្មេញដោយខ្លួនឯងក៏ត្រូវបាត់បង់ដែរ។ នៅពេលនោះ មាត់ក្លាយជាបរិដ្ឋានល្អសម្រាប់បាក់តេរី ហើយបង្កឱ្យមានដង្ហើមមិនល្អ។

ការផ្សាយពាណិជ្ជកម្ម

៣. ក្លាយជាជំងឺស្រមុក

មូលហេតុចម្បងមួយនៃការស្រមុកក្នុងអំឡុងពេលគេង គឺការដកដង្ហើមតាមមាត់។ នៅពេលនោះសាច់ដុំក្រអូមមាត់នឹងសម្រាក បណ្តាលឱ្យមាត់ និងក្រអូមមាត់ញ័រពេលដកដង្ហើម និងស្រមុក។

ការផ្សាយពាណិជ្ជកម្ម

៤. ដង្កូវស៊ីធ្មេញ

ទឹកមាត់អាចជួយសម្អាតធ្មេញរបស់អ្នក បំបាត់ជាតិអាស៊ីតដែលមិនចង់បាន និងការពារធ្មេញ។ នៅពេលដែលបរិមាណទឹកមាត់មិនគ្រប់គ្រាន់ បន្ទះ pH ត្រូវបានបន្ទាប ប្រហោងធ្មេញមិនត្រូវបានសម្អាត ហើយក្លាយជាកន្លែងដ៏ល្អសម្រាប់បាក់តេរី នឹងបង្កើនហានិភ័យនៃជំងឺក្រិន។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 06 15 At 5.15.11 PM

៥. ប៉ះពាល់ដល់ទម្រង់មុខ

ការផ្សាយពាណិជ្ជកម្ម

ការដកដង្ហើមតាមមាត់អាចប៉ះពាល់ដល់ធ្មេញ ទីតាំងរបស់ធ្មេញ ដោយហេតុនេះហើយ វានឹងបង្កើតឥទ្ធិពលលើបបូរមាត់ អណ្តាត និងដំបូលមាត់។ មនុស្សដែលឧស្សាហ៍ដកដង្ហើមតាមមាត់ពេលកំពុងគេង តែងតែមានមុខខ្លី ធ្មេញតូចចង្អៀត ច្រមុះតូចចង្អៀត ច្រមុះធំ ចង្កាតូច និងរឹង បបូរមាត់កោងច្រើន។

៦. លេបមិនធម្មតា

ដូចដែលបានរៀបរាប់ខាងលើ ការដកដង្ហើមតាមមាត់ធ្វើឱ្យមាត់ស្ងួត។ នៅពេលវាកើតឡើង អ្នកទំនងជារុញអណ្តាតរបស់អ្នកទៅមុខដើម្បីលេបជំនួសឱ្យបិទមាត់។ ជាធម្មតា អណ្តាតដាក់សម្ពាធលើដំបូលមាត់ និងបង្កើតជា “រលក” ដែលរុញច្រានអាហារចុះបំពង់អាហារ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដកដង្ហើមតាមមាត់ការលេបអាហារមិនកើតឡើងដោយយន្តការនេះទេ៕

ប្រភព ៖ Phunutoday/Knongsrok

ការផ្សាយពាណិជ្ជកម្ម