កុំចេះតែហ៊ាន ផ្លែឈើទាំង៣មុខនេះ ធ្វើឱ្យឡើងគីឡូលឿនណាស់ ជាពិសេសគឺទុរេន

៦
ការផ្សាយពាណិជ្ជកម្ម

ផ្លែឈើទាំងនេះ ត្រូវបានគេពេញនិយមនៅរដូវក្តៅ ប៉ុន្តែវាមានផ្ទុកកាឡូរីខ្ពស់ដែលអាចបណ្តាលឱ្យឡើងទម្ងន់ និងធាត់បានយ៉ាងងាយស្រួល។

ផ្លែឈើ គឺជាអាហារដែលមានសុខភាពល្អណាស់ ដែលល្អសម្រាប់រាងកាយ គាំទ្រដល់ការសម្រកទម្ងន់។ ទោះជាយ៉ាងណាក៏ដោយ មនុស្សកាន់តែច្រើន ដែលចូលចិត្តញុំាផ្លែឈើ ដែលធ្វើឱ្យពួកគេកាន់តែរឹងមាំ និងមានសុខភាពល្អ។

ការផ្សាយពាណិជ្ជកម្ម

តែយ៉ាងណាមិញ ផ្លែឈើទាំង៣មុខខាងក្រោមនេះ កុំសូវញុំាពេក ជាពិសេសអ្នកដែលខ្លាចធាត់ ព្រោះថាផ្លែឈឺខាងក្រោមនេះ គឺផ្ទុកទៅដោយកាឡូរីខ្ពស់ ដែលធ្វើឱ្យអ្នកងាយនឹងឡើងទម្ងន់យ៉ាងរហ័ស។

១. ផ្លែប័រ

ការផ្សាយពាណិជ្ជកម្ម

UTB8TdOJlpPJXKJkSahVq6xyzFXai

ផ្លែប័រ គឺជាផ្លែឈើមួយដែលផ្ទុកនូវកាឡូរីច្រើន ផ្លែប័រ ១០០ ក្រាម ផ្តល់ប្រហែល ១៦០ កាឡូរី ដូច្នេះប្រសិនបើអ្នកញុំាផ្លែប័រច្រើន វានឹងធ្វើឱ្យអ្នកឡើងទម្ងន់កាន់តែរហ័ស។

ការផ្សាយពាណិជ្ជកម្ម

មនុស្សជាច្រើនញៀននឹងផ្លែប័រ តែងតែញុំាដោយសេរី ដោយមិនមានការកំណត់ជាក់លាក់ឡើយ ព្រោះពួកគេគិតការញុំាផ្លែឈើ គឺជារឿងល្អចំពោះសុខភាព ប៉ុន្តែពួកគេមិនដឹងថា ផ្លែឈើខ្លះ ញុំាច្រើនពេក បែរជាបង្កបញ្ហាដលើខ្លួនឯងទៅវិញទេ។

២. ដូង

ការផ្សាយពាណិជ្ជកម្ម

CoconutWater_Lead

យោងតាមការគណនារបស់ក្រសួងកសិកម្មអាមេរិកបានឱ្យដឹងថា ដូងមួយផ្លែ មានជាតិខ្លាញ់ឆ្អែតប្រហែល ២៤ ក្រាម ដែលមានជាតិខ្លាញ់ខ្ពស់ លើសពីនេះ ដូងក៏ជាអាហារដែលមានកាឡូរីខ្ពស់ផងដែរ ដោយមាន ២៨៣ កាឡូរីក្នុងមួយផ្លែ។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះជាមួយនឹងបរិមាណខ្លាញ់ និងកាឡូរីខ្ពស់ ដូងនឹងធ្វើឱ្យឡើងទម្ងន់ ឬអាចបង្កឱ្យអ្នកកើតមាននូវអាការៈវិលមុខទៀតផង ប្រសិនបើអ្នកបរិភោគវាជាប្រចាំ។

៣. ទុរេន

ការផ្សាយពាណិជ្ជកម្ម

IStock 908646848

ទុរេនឈរកំពូលតារាងផ្លែឈើដែលមានកាឡូរីខ្ពស់បំផុត និងសម្បូរសារធាតុចិញ្ចឹម ដែលធ្វើឱ្យងាយនឹងឡើងទម្ងន់។ ដូច្នោះទុរេនមួយផ្លែមានផ្ទុកច្រើនជាង ៣៥០ កាឡូរីនិងខ្លាញ់ ១៣ ក្រាម។ កាឡូរីប្រភេទនេះខ្ពស់ជាងកាឡូរីនៃផ្លែឈើដទៃទៀត។

ទុរេនមានជាតិស្ករច្រើន សារធាតុរ៉ែដែលសម្បូរទៅដោយជាតិស្ករ សារធាតុដែលមានប្រយោជន៍ដើម្បីផ្តល់ថាមពលសម្រាប់សកម្មភាពប្រចាំថ្ងៃរបស់រាងកាយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការទទួលទានកាបូអ៊ីដ្រាតនេះច្រើនពេក វានឹងបណ្តាលឱ្យឡើងទម្ងន់យ៉ាងឆាប់រហ័ស៕

ប្រភព ៖ Phunutoday/Knongsrok

ការផ្សាយពាណិជ្ជកម្ម