លក្ខណៈសម្គាល់ទាំង៥ ដែលបង្ហាញថា អ្នកជាមនុស្សដែលមានសុខភាពល្អ អាយុវែង និងសម្រស់ក្មេងជាងវ័យ

1
ការផ្សាយពាណិជ្ជកម្ម

លក្ខណៈសម្គាល់ទាំង៥លើរាងកាយស្ត្រី នេះជាសញ្ញាបង្ហាញថា អ្នកជាមនុស្សម្នាក់ដែលមានសុខភាពល្អប្រសើរ អាយុវែង អ្វីដែលសំខាន់ មានសម្រស់ស្រស់ស្អាត និងក្មេងជាងវ័យថែមទៀតផង។

ក្នុងចំណោមលក្ខណៈសម្គាល់ទាំង៥ខាងក្រោមនេះ បើអ្នកមានត្រឹមតែ២ចំណុច ឬ៣ចំណុច ក៏រាប់ទុកថាជាសញ្ញាល្អផងដែរ។

ការផ្សាយពាណិជ្ជកម្ម

១. មានស្មារតី និងការចងចាំល្អ

Phu Nu Song Tho 01 1556

ការផ្សាយពាណិជ្ជកម្ម

ការសិក្សារបស់ជនជាតិអាមេរិកបានបង្ហាញថា មនុស្សដែលរស់នៅបានយូរអង្វែង តែងតែមានស្មារតីនៃការចងចាំ និងប្រាប់ខ្លួនឯងថា ខ្លួនឯងនៅតែស្អាត និងក្មេងជាអាយុ។

លើសពីនេះទៅទៀត ស្ត្រីដែលមានសុទិដ្ឋិនិយមចំពោះជីវិត ក៏មានអត្រានៃការរស់នៅ រហូតដល់អាយុលើសពី ៨៥ ឆ្នាំ ដែលចំពោះស្ត្រីមួយចំនួន ដែលតែងតែស្រងេះស្រងោច និងមិនចេះសប្បាយក្នុងជីវិត គឺមានជីវិតរស់នៅត្រឹមអាយុ ៥០ឆ្នាំ ឬត្រឹម៧០ឆ្នាំប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

អ្នកវិទ្យាសាស្ត្របានរកឃើញថា ចិត្តវិទ្យាមានឥទ្ធិពលលើអាយុវែងរបស់មនុស្សយើងពិតមែន។ មនុស្សដែលមានស្ថានភាពផ្លូវចិត្តល្អ កោសិការាងកាយមានភាពធូរស្បើយ បង្កើនភាពធន់ និងបង្កើនការរំលាយអាហារបានល្អ ដូច្នេះអាយុកាលរបស់មនុស្សក៏មានរយៈពេលយូរទៅតាមហ្នឹងដែរ។

២. គេងលក់ស្កប់ស្កល់រហូតទល់ភ្លឺ

ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលយើងចាស់ទៅ មុខងារនៅក្នុងរាងកាយក៏ថយចុះផងដែរ រួមទាំងសម្ពាធនៃជីវិត ក៏ប៉ះពាល់ដល់គុណភាពនៃការគេងដូចគ្នា។

ការស្រាវជ្រាវបង្ហាញថា អ្នកដែលគេងតិចជាង ៤ ម៉ោងក្នុងមួយថ្ងៃ គឺច្រើនតែមានសម្ពាធឈាមខ្ពស់ជាងអ្នកដែលគេងបាន ៨ ម៉ោង។ បញ្ហានៃការកង្វះដំណេក ក៏នាំឱ្យមានជំងឺគ្រោះថ្នាក់ជាច្រើនទៀតដល់អ្នកផងដែរ។

ការផ្សាយពាណិជ្ជកម្ម

ការគេងបានគ្រប់គ្រាន់ និងគេងលក់ស្កប់ស្កល់រហូតដល់ព្រឹកបង្ហាញថា រាងកាយមានសុខភាពល្អ ដូច្នេះអាយុកាលមធ្យមក៏ត្រូវបានពង្រីកផងដែរ។

៣. បរិភោគសាច់តិច និងបន្លែច្រើន

ការផ្សាយពាណិជ្ជកម្ម

Phu Nu Song Tho 02 1556

របបអាហារដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសុខភាពរបស់យើង។ វាមានឥទ្ធិពលគួរឱ្យកត់សម្គាល់ទៅលើអាយុកាលរបស់មនុស្ស។ ជាពិសេសការញុំាសាច់ច្រើនពេក វាងាយនាំឱ្យមានជំងឺធាត់ លើសឈាម ជំងឺបេះដូង ទឹកនោមផ្អែម ឬអាចកាត់បន្ថយអាយុកាលមធ្យមបាន។

ទន្ទឹមនឹងនេះដែរ ស្ត្រីដែលឧស្សាហ៍បរិភោគបន្លែ នឹងកំណត់ការប្រមូលផ្តុំជាតិខ្លាញ់លើស អាចរក្សាទម្ងន់បានល្អ មិនធាត់ និងបន្ថយហានិភ័យនៃជំងឺផ្សេងៗ។

៤. អវយវៈមានកម្ដៅគ្រប់គ្រាន់

នៅត្រង់ចំណុចដៃមនុស្សមានចំណុចសំខាន់ៗជាច្រើន ដែលជះឥទ្ធិពលដោយផ្ទាល់ទៅលើវីសាកាទាំង ៥ ។ យោងទៅតាមអ្នកជំនាញបានឱ្យដឹងថា ភាពត្រជាក់លើដៃ និងជើងមានន័យថាចរន្តឈាមមិនល្អ ឬមានខ្យល់ត្រជាក់ច្រើននៅក្នុងខ្លួន។

ទន្ទឹមនឹងនេះដែរ ចំពោះស្ត្រីដែលមានអវយវៈក្តៅពេញមួយឆ្នាំបង្ហាញពីចលនាឈាមរត់មានស្ថិរភាព មិនមានកាកសំណល់ និងជាតិពុលក្នុងរាងកាយ ដូច្នេះនេះជាសញ្ញាដ៏ប្រសើរចំពោះការរស់នៅបានយូរ ជាមួយនឹងអាយុវែង។

៥. ស្បែកពណ៌ផ្កាឈូក

7ef6de200df44b8d09a21b7a08abd3c7

ប្រសិនបើរាងកាយមានសុខភាពល្អ មានឈាមរត់ល្អ ហើយសរីរាង្គធ្វើការមានស្ថិរភាព នោះស្បែកនឹងប្រែជាក្រហម និងភ្លឺចាំងជានិច្ច។ នៅពេលដែលឈាមមិនត្រូវបានចរាចរ ជាតិពុលកកកុញនៅក្នុងខ្លួន នោះស្បែកនឹងស្ងួតហួតហែង លេចចេញស្នាមអុជខ្មៅ និងឡើងមុន។ នៅពេលនេះអត្រាវ័យចំណាស់នៃរាងកាយនឹងកើនឡើងលឿនជាងមុន អាយុកាលក៏នឹងថយចុះដែរទៅតាមហ្នឹងដែរ៕

ប្រភព ៖ Phunutoday/Knongsrok

ការផ្សាយពាណិជ្ជកម្ម