អាហារ៦មុខ នឹងធ្វើឱ្យអ្នកឆាប់ចាស់ បង្កើនស្នាមជ្រីវជ្រួញ និងឡើងជាតិខ្នាញ់

៨
ការផ្សាយពាណិជ្ជកម្ម

ចាប់ពីអាយុ ២៥ ឆ្នាំឡើងទៅ Collagen នឹងចាប់ផ្តើមចុះខ្សោយ ស្ត្រីចាប់ផ្តើមលេចចេញនូវភាពចាស់បន្តិចម្ដងៗ។ បន្ថែមពីនេះ ចំពោះអាហារ ៦ មុខ ដែលស្ត្រីមិនគួរបរិភោគច្រើនពេកទេ ព្រោះវាងាយបង្កឱ្យអ្នកឆាប់ចាស់ ចេញស្នាមជ្រីវជ្រួញលើមុខ និងស្បែក។

យើងនៅតែមានពាក្យថា រាងកាយរបស់អ្នកគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីអ្វីដែលអ្នកបានញុំា។ ជាពិសេសបេះដូង ចង្កេះ ឬស្បែកគឺជាផ្នែកដែលបង្ហាញយ៉ាងច្បាស់បំផុត។

ការផ្សាយពាណិជ្ជកម្ម

អាហារមិនត្រឹមតែចិញ្ចឹមយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យយើងមានសុខភាពល្អ និងស្រស់ស្អាតទៀតផង។ មានប្រភេទអាហារមួយចំនួនបន្ទាប់ពីអាយុ ២៥ ឆ្នាំ ដែលស្ត្រីមិនគួរបរិភោគពួកគេក្រែងលោឆាប់ចាស់ និងកាន់តែអាក្រក់។

Screen Shot 2021 05 02 At 1.50.45 PM

ការផ្សាយពាណិជ្ជកម្ម

១. ផលិតផល​ទឹកដោះគោ

អ្នកជំនាញ Amy Shapiro (ស្ថាបនិក និងជានាយកនៃអាហាររូបត្ថម្ភពិតនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក) បានមានប្រសាសន៍ថា ស្ត្រីអាចមានអាយុកាន់តែលឿន នៅពេលញុំាទឹកដោះគោ។

ការផ្សាយពាណិជ្ជកម្ម

អ្នកជំនាញនិយាយថា អាហារធ្វើពីទឹកដោះគោ អាចបណ្តាលឱ្យមានប្រតិកម្មស្បែកដូចជា ជំងឺត្រអក ឬជំងឺស្បែករបក ក្រហម កន្ទួល និងរលាក។ ពួកវាអាចធ្វើឱ្យបញ្ហាស្បែកកាន់តែធ្ងន់ធ្ងរ ហើយជាធម្មតានៅពេលយើងឈប់ញុំាទឹកដោះគោ ស្បែកមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។

លើសពីនេះទៀត ការទទួលទានស្ករច្រើនពេកពីទឹកដោះគោ ក៏នឹងបង្កើតជាការផ្សារភ្ជាប់គ្នារវាងជាតិគ្លុយកូស ជាមួយនឹងប្រូតេអ៊ីន និងជាតិខ្លាញ់ (ប្រូតេអ៊ីន ២ ដែលទទួលខុសត្រូវចំពោះការរក្សាភាពរឹងមាំ និងការបត់បែននៃស្បែក) ដោយហេតុនេះ បំផ្លាញកូឡាជែន និងកំណើនជ្រីវជ្រួញ។

ការផ្សាយពាណិជ្ជកម្ម

២. សាច់ក្រក

អាហារទាំងនេះ គឺជាអាហារដែលអ្នកចូលចិត្ត ព្រោះវាមានរសជាតិឆ្ងាញ់ និងងាយៗ ប៉ុន្តែវាសម្បូរទៅដោយជាតិខ្លាញ់ឆ្អែត និងបរិមាណខ្លាញ់តិច។

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នកទទួលទានអាហារទាំងនេះជាប្រចាំ កូលេស្តេរ៉ុល និងខ្លាញ់ក្នុងឈាមរបស់អ្នកមានផលប៉ះពាល់អវិជ្ជមាន ធ្វើឱ្យឡើងទម្ងន់ និងរលាក។ លើសពីនេះទៀត ផលិតផលទាំងនេះក៏កាត់បន្ថយវីតាមីនសេនៅក្នុងខ្លួនផងដែរ ដែលជាសារធាតុសំខាន់ណាស់សម្រាប់ការបង្កើតកូឡាជែន។

Screen Shot 2021 05 02 At 1.48.37 PM

ការផ្សាយពាណិជ្ជកម្ម

៣. ការបរិភោគប្រៃពេក

អាហារដែលមានជាតិប្រៃ ធ្វើឱ្យស្បែករបស់ស្ត្រីឆាប់ខូច។ នៅពេលអ្នកញុំាច្រើនពេកនៅយប់ ដូច្នេះនៅព្រឹកបន្ទាប់ មុខអ្នកអាចនឹងហើមដោយសារការប្រមូលផ្តុំទឹក។

អំបិលច្រើនពេកនៅក្នុងរបបអាហារ ក៏អាចបណ្តាលឱ្យកោសិការួញ និងនាំឱ្យខ្សោះជាតិទឹកផងដែរ។ ទឹកមិនគ្រប់គ្រាន់ បណ្តាលឱ្យស្បែកលេចចេញស្នាមជ្រីវជ្រួញទៅតាមវ័យ ហើយទីបំផុតធ្វើឱ្យយើងឆាប់ចាស់។

៤. អាហារចៀន

អាហារចៀនមានរសជាតិឆ្ងាញ់ ហើយមនុស្សជាច្រើនចូលចិត្តវា ទោះជាយ៉ាងណាក៏ដោយ វាធ្វើឱ្យស្ត្រីចាស់យ៉ាងឆាប់រហ័ស។

នេះគឺដោយសារតែនៅពេលអាហារចៀនក្នុងកម្ដៅខ្ពស់ វាបញ្ចេញរ៉ាឌីកាល់សេរី ហើយនេះធ្វើឱ្យខូចកោសិកាស្បែក។

អ្វីដែលគ្រោះថ្នាក់ជាងនេះ គឺអាហារចៀនអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺបេះដូង ធ្វើឱ្យសរសៃឈាមរឹង ឬបង្រួមសរសៃឈាម។

Screen Shot 2021 05 02 At 1.48.32 PM

៥. ភេសជ្ជៈមានជាតិស្ករ

ភេសជ្ជៈដែលមានជាតិស្ករ មិនមានសុខភាពល្អគ្រប់ភេសជ្ជៈទាំងអស់។ សូដាអាចធ្វើឱ្យអ្នកឡើងទម្ងន់ – មូលហេតុនៃភាពធាត់ ទឹកនោមផ្អែម។ លើសពីនេះទៅទៀត វាក៏ធ្វើឱ្យធ្មេញរបស់អ្នករិលផងដែរ ដែលនឹងធ្វើឱ្យអ្នកមើលទៅចាស់ជាងអាយុពិតរបស់អ្នក។

៦. ខ្លាញ់ឆ្អែត

របបអាហារដែលមានសាច់ក្រហម ទឹកដោះគោ និងឈីសអាចធ្វើឱ្យអ្នកមើលទៅចាស់ជាងវ័យ។ លោកស្រី Rebecca Lewis អ្នកជំនាញផ្នែកអាហារបំប៉ននៅហេឡូហ្វ្រីនិយាយថា “ការញុំាខ្លាញ់ឆ្អែតច្រើនពេក ជាពិសេសនៅពេលផ្សំជាមួយអាហារជាតិស្ករ រួមចំណែកដល់ការរលាកខូចស្បែក និងខ្វះភាពរឹងមាំ” ។

ខាងលើនេះជាអាហារមួយចំនួនដែលមិនល្អសម្រាប់ស្ត្រី ក្រោយពេលអាយុ ២៥ ឆ្នាំ។ ប្រសិនបើអ្នកចង់នៅក្មេង និងមានសុខភាពល្អ អ្នកគួរញុំាផ្លែឈើស្រស់ឱ្យបានច្រើនដូចជា ផ្លែទទឹម ផ្លែក្រូច ផ្លែចេក ក្រូចថ្លុង ទំពាំងបាយជូរ។ ល។

ទទួលទានប្រេងអូលីវសុទ្ធបន្ថែម ព្រោះវាមានផ្ទុកអូមេហ្គា ៣ និងអាស៊ីតខ្លាញ់ល្អសម្រាប់ស្បែក។ បរិភោគផ្លែប័រខៀវ ព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយធ្វើឱ្យសរសៃឈាមមានភាពយឺត និងបន្ថយសម្ពាធឈាម…។

ការទទួលទានបន្លែបៃតងឱ្យបានច្រើន ផឹកទឹកច្រើន និងហាត់ប្រាណទៀងទាត់ ក៏ល្អសម្រាប់សុខភាព និងសម្រស់របស់អ្នកផងដែរ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម