ភេជ្ជៈ ៤ ប្រភេទ ដែលអ្នកមិនគួរទទួលទានភ្លាមៗឡើយ បន្ទាប់ពីញុំាបាយរួច

3
ការផ្សាយពាណិជ្ជកម្ម

មានភេសជ្ជៈមួយចំនួន ដែលអ្នកពុំគួរទទួលទានភ្លាមឡើយ បន្ទាន់ពីញុំាបាយរួច ព្រោះនោះគឺជាទម្លាប់អាក្រក់ដែលបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកជាខ្លាំង។

១. ទឹកតែ

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 03 30 At 11.32.21 PM

មនុស្សមួយចំនួនតែងតែមានទម្លាប់ផឹកទឹកតែ ឬតែបៃតងបន្ទាប់ពីញុំាបាយរួច។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាទម្លាប់មួយ ដែលបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធរំលាយអាហារ។ MSc.BS. ឡេធីហៃ (វិទ្យាស្ថានជាតិអាហារូបត្ថម្ភ) បាននិយាយថា តែបៃតងមានផ្ទុកនូវជាតិតានីន ដែលប៉ះពាល់ដល់ការរំលាយអាហារ ប្រសិនបើទទួលទានភ្លាមៗបន្ទាប់ពីទទួលទានបាយរួច។ លើសពីនេះទៀតវា ក៏បណ្តាលឱ្យក្រពះបញ្ចេញជាតិអាស៊ីតច្រើន បណ្តាលឱ្យហើមពោះ ឬឈឺពោះថែមទៀតផង។ ដូច្នេះអ្នកគួរតែបញ្ឈប់ទម្លាប់ផឹកតែបៃតងក្នុងពេល និងក្រោយពេលបរិភោគអាហារទៀតទៅ។

ការផ្សាយពាណិជ្ជកម្ម

ជាពិសេសនៅពេលទទួលទានអាហារមានជាតិខ្លាញ់ អាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន ដែលការផឹកតែបៃតងនឹងបណ្តាលឱ្យមានបញ្ហាដល់ការរំលាយអាហារ​និងទល់លាមក។ អ្នកដែលមានប្រវត្តិនៃជំងឺច្រាលទឹកក្រពះ និងអ្នកដែលផឹកតែបៃតងបន្ទាប់ពីទទួលទានអាហារអាចធ្វើឱ្យស្ថានភាពរបស់ពួកគេកាន់តែអាក្រក់ទៅថ្ងៃមុខ។

២. កុំពិសាទឹកត្រជាក់

ការផ្សាយពាណិជ្ជកម្ម

Shutterstock_487326058 640w

ការទទួលទានទឹកត្រជាក់អំឡុងពេលមុន និងក្រោយពេលទទួលទានអាហារ គឺជាទម្លាប់របស់មនុស្សវ័យជំទង់។ ទោះយ៉ាងណាក៏ដោយ នេះគឺជារឿងដែលមិនល្អទាល់តែសោះ។ ទឹកត្រជាក់អាចបណ្តាលឱ្យសរសៃឈាមក្នុងក្រពះ និងពោះវៀនចុះខ្សោយ និងកាត់បន្ថយការរំលាយអាហារ។

ការផ្សាយពាណិជ្ជកម្ម

ចំពោះមនុស្សវ័យកណ្តាល និងមនុស្សចាស់ ប្រព័ន្ធរំលាយអាហារច្រើនតែងាយនឹងអាហារត្រជាក់។ ប្រសិនបើអ្នកផឹកទឹកត្រជាក់ភ្លាមៗបន្ទាប់ពីបរិភោគបាយរួច វានឹងបណ្តាលឱ្យរមួលក្រពើ ឈឺក្រពះ និងប៉ះពាល់ដល់ការរំលាយអាហារ។

មិនត្រឹមតែប៉ុណ្ណឹងទេ ការពិសាទឹកត្រជាក់ក្រោយពេលបរិភោគនឹងធ្វើឱ្យអាស៊ីតក្រពះពន្យារពេលរំលាយអាហារបណ្តាលឱ្យហើមពោះផងដែរ។

ការផ្សាយពាណិជ្ជកម្ម

៣. ទឹកផ្លែឈើ

Screen Shot 2021 03 30 At 11.32.15 PM

ការផ្សាយពាណិជ្ជកម្ម

ទឹកផ្លែឈើមានជាតិសរសៃ វីតាមីន និងជាតិរ៉ែដែលចាំបាច់សម្រាប់សុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយ ការផឹកទឹកផ្លែឈើនេះភ្លាមៗបន្ទាប់ពីញុំាបាយរួច វាមានឥទ្ធិពលអវិជ្ជមានដល់រាងកាយ។ សមាសធាតុនៃទឹកមានផ្ទុកអាស៊ីតស្ករ ស្ករគ្លុយកូស fructose ម្សៅ … ដែលអាចបង្កើនបន្ទុកលើប្រព័ន្ធរំលាយអាហារ ប្រសិនបើអ្នកផឹកវាភ្លាមៗក្រោយពេលបរិភោគ។

លើសពីនេះទៀត ការផឹកទឹកផ្លែឈើត្រជាក់នឹងបណ្តាលឱ្យមានការរលាក vasoconstriction ភ្លាមៗដែលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។

៤. ផឹកទឹកដូង បន្តាប់ពីបាយពេលល្ងាច

CoconutWater_Lead

ទឹកដូងមានលក្ខណៈធម្មតា។ នៅក្នុងទឹកដូងមានសារធាតុចិញ្ចឹមជាច្រើន ដែលជួយបង្កើនភាពធន់ទ្រាំ និងការពារសុខភាព។ ទោះយ៉ាងណា យើងគួរទទួលទានតែទឹកដូងនៅពេលថ្ងៃ។ មូលហេតុគឺថាទឹកនេះមានឥទ្ធិពលបញ្ចុះទឹកនោម ប្រសិនពិសានៅពេលយប់អាចប៉ះពាល់ដល់គុណភាពនៃដំណេក។ លើសពីនេះទៅទៀត ការទទួលទានទឹកដូងនៅពេលញុំាបាយរួច វានឹងបង្កើនបន្ទុកដល់ប្រព័ន្ធរំលាយអាហារ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម