“ឈឺខ្នង” គឺជាជំងឺមួយដែលពិបាកក្នុងការជៀសវាងសម្រាប់មនុស្សដែលធ្វើការ។ ដូច្នេះយើងត្រូវរកវិធីជួយព្យាបាលឱ្យជាសះស្បើយ។ ហើយនេះគឺជាលំហាត់ប្រាណសាមញ្ញចំនួន ៧ ដែលចំណាយពេលតែ ១ នាទីតែពិតជាធ្វើអោយឆ្អឹងខ្នងរបស់អ្នកប្រសើរឡើង។
បង្កើនកម្លាំងនិងសម្រាកសាច់ដុំពោះនិងខ្នង។
1
ផ្គុំជង្គង់ទាំងពីរឡើងលើផ្តេតទៅខាងស្តាំ ហើយនឹងផ្តេកមកខាងឆ្វេងវិញ ហើយធ្វើផ្នែកម្ខាងទៀតតាមរបៀបដូចគ្នា។ ធ្វើម្តងទៀតទាំងអស់ 4 ដង។

2
លើកជើងខាងស្តាំរបស់អ្នកផ្ជុចជង្គង់ងាកមកខាងឆ្វេង ហើយក្បាលងាកមកស្តាំ បន្ទាប់មកធ្វើដូចគ្នាចំពោះជើងឆ្វេង។ ធ្វើម្តងទៀតទាំងអស់ 10 ដង។

3
លើកក្បាលរបស់អ្នកដោយប្រើដៃសងខាងហើយងាកស្តាំនិងងាកឆ្វេង។ លើជើងរបស់អ្នកផ្ជុចជង្គង់ទៅផ្នែកខាងមុខផ្នែកដោយឆ្លាសគ្នាជាមួយនឹងដៃរបស់អ្នក។
ធ្វើម្តងទៀតទាំងអស់ 20 ដងដោយមិនឈប់។

បន្ថែមកម្លាំងដល់សុដន់
4
លុតជង្គង់និងក្រាបចុះ ពត់ផ្នែកខ្នងឡើងលើរយៈពេល ១០-១៥ នាទីដោយឆ្លាស់គ្នាពត់ចុះក្រោមវិញ។
ធ្វើម្តងទៀតទាំងអស់ 2 ដង។

5
លាតសន្ធឹងជើងខាងស្តាំត្រឡប់មកវិញ ទាញដៃឆ្វេងទៅខាងមុខ ហើយកាន់ជំហរស្របទៅនឹងដី ហើយធ្វើឆ្លាស់គ្នាទៅមក។
ធ្វើម្តងទៀតយឺត ៗ ១០ ដង។

បន្ថែមកម្លាំងដល់ចង្កេះ
6
ដេកផ្ងាលើកជង្គង់របស់អ្នកឡើង។ ដៃទាំងពីរដាក់ទៅក្រោមក្បាល បង្ហើបខ្លួនរបស់ង្នកពាក់កណ្តាល (ប្រហែល ៤៥ ដឺក្រេ)។
ធ្វើម្តងទៀតយឺត ៗ ១០ ដង។

7
ដេកផ្ងាហើយដាក់ដៃស្របដងខ្លួន លើកជើងធាក់កង់លើអាកាស។
ធ្វើម្តងទៀតយឺត ៗ ១០ ដង។

ប្រែសម្រួល៖ ក្នុងស្រុក

