ទម្លាប់ល្អទាំង៥ ដែលជួយរក្សាទម្ងន់របស់អ្នកបាន បើទោះបីជាញុំាច្រើនយ៉ាងណាក៏ដោយ

3
ការផ្សាយពាណិជ្ជកម្ម

លែងបារម្ភរឿងឡើងទម្ងន់ទៀតហើយ ឱ្យតែអ្នកអាចលុបបំបាត់នូវទម្លាប់ទាំង៥យ៉ាង ដែលធ្វើឱ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន ហើយត្រឡប់មករក្សានូវទម្លាប់ល្អទាំង៥ចំណុចនេះ ដើម្បីរក្សាស្ថិរភាពនៃទម្ងន់ ឱ្យនៅថេរដដែល បើទោះបីជាអ្នកញុំាច្រើន ក៏លែងជាបញ្ហាចោទទៀតហើយ។

១. ទម្លាប់ល្អទាំង៥ នៅពេលល្ងាច ដែលជួយរក្សាលំនឹងនៃទម្ងន់

ការផ្សាយពាណិជ្ជកម្ម

– ផឹកទឹកមួយកែវមុនពេលញុំាអាហារពេលល្ងាច

Screen Shot 2021 03 20 At 11.43.16 PM

ការផ្សាយពាណិជ្ជកម្ម

ការផឹកទឹកមួយកែវមុនពេលញុំាអាហារពេលល្ងាច គឺមានសារៈសំខាន់ណាស់ វាក៏អាចជួយអ្នកសម្អាតអាហារដែលលើស ដែលកកកុញនៅក្នុងក្រពះ និងពោះវៀន បង្កើតកន្លែងរំលាយអាហារបានកាន់តែច្រើន សម្រាប់អាហារពេលល្ងាចកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។

– ព្យាយាមទំពារយឺតៗ

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 03 20 At 11.44.38 PM

មនុស្សស្គមៗភាគច្រើន គឺញុំាអ្វីមួយៗ យឺតៗ ដូច្នេះហើយ បើអ្នកចង់រក្សាទម្ងន់ មិនឱ្យឡើង អ្នកគួរតែរក្សាល្បឿននៃការទំពារអាហារដូចគ្នាដែរ។ មិនថាញុំាបន្លែ ឬសាច់នោះទេ ការទំពារយឺតៗ នឹងជួយអ្នកបានយ៉ាងល្អបំផុត។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះដំបូន្មានសម្រាប់អ្នក គឺញ៉ុំាយឺតៗ នៅអាហារពេលល្ងាច ទំពារឱ្យម៉ត់ចត់ ដើម្បីធ្វើឱ្យម្ហូបតូចល្អិត ងាយស្រួលសម្រាប់ក្រពះធ្វើការរំលាយ។

– កុំអង្គុយឱ្យសោះបន្ទាប់ពីញុំារួច

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 03 20 At 11.43.33 PM

ទម្លាប់នៃការអង្គុយស្ងៀមក្រោយពេលបរិភោគអាហារ នឹងធ្វើឱ្យក្រពះ និងពោះវៀនពិបាកដំណើរការ ហើយងាយឈឺពោះ។ ការអង្គុយច្រើនបន្ទាប់ពីញុំាអាហារ មិនយូរមិនឆាប់អ្នកនឹងមានខ្លាញ់ក្បាលពោះដូចអណ្ដែតរុំព័ទ្ធខ្លួនអ្នក។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះបន្ទាប់ពីទទួលទានប្រហែល កន្លះម៉ោង សូមហាត់ប្រាណថ្នមៗ ដើម្បីជម្រុញការរំលាយអាហារ និងស្រូបយកក្រពះ និងពោះវៀនខណៈជួយឱ្យគេងលក់ស្រួល។

– ចំណាំត្រូវប្រាកដថាគេងមុនម៉ោង ១១

Value Based Sleep

ប្រហែល ៦០ ភាគរយនៃមនុស្សយើងបច្ចុប្បន្ន គឺច្រើនតែចូលគេងយប់ៗជ្រៅ។ ទោះជាយ៉ាងណាក៏ដោយ ដូចដែលអ្នកប្រហែលជាមិនដឹងទេថា ម៉ោង ១០ ទៅ ១១ យប់ គឺជាពេលវេលាល្អបំផុតដើម្បីគេង។ បន្ទាប់ពីម៉ោង១១ទៅ រាងកាយចូលទៅក្នុងស្ថានភាពនៃការគ្រប់គ្រងខ្លួនឯង ហើយរាងកាយចាប់ផ្តើមលាក់អរម៉ូន។

ប្រសិនបើអ្នកមិនគេងពេញមួយយប់ វានឹងមិនត្រឹមតែរារាំងដល់ការរក្សាអ័រម៉ូនក្នុងខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនអរម៉ូន cortisol ដែលរារាំងការបញ្ចេញ leptin ផងដែរ។

២. ទម្លាប់ពេលល្ងាចមិនល្អទាំង ៥ យ៉ាង ដែលធ្វើឱ្យឡើងទម្ងន់

– គេងមិនបានគ្រប់គ្រាន់ / ការគេងមិនបានគ្រប់គ្រាន់នាំឱ្យ ៖

Sleep Disorders

#វាប៉ះពាល់ដល់ការរំលាយអាហារកាត់បន្ថយអត្រាមេតាប៉ូលីស!

#គេងមិនគ្រប់គ្រាន់ធ្វើឱ្យអ្នកឃ្លាន!

#បង្កើនកម្រិតអរម៉ូន cortisol !

#ហាត់ប្រាណតិចព្រោះអ្នកអស់កម្លាំង!

ដូច្នេះដើម្បីធានាសុខភាព អ្នកត្រូវគេងឱ្យបានយ៉ាងហោចណាស់ ៨ ម៉ោងរាល់យប់។

– ចូលគេងភ្លាមៗបន្ទាប់ពីអាហារពេលល្ងាច

Sleep 5823849_960_720

ចូលគេងភ្លាមៗបន្ទាប់ពីអាហារពេលល្ងាច នឹងជួយបង្កើតកោសិកាខ្លាញ់ច្រើន និងបណ្តាលឱ្យមានបញ្ហារំលាយអាហារ។ ដូច្នេះអ្នកជំនាញណែនាំឱ្យញុំាអាហារពេលល្ងាចរួច ចាប់ពី ១ម៉ោងកន្លះ ឬ២ម៉ោង ចាំចូលគេង។

– គេងយឺតរាល់យប់

Can Scrimping On Sleep Be Bad For Your Bones 722x406

វាមិនល្អទេក្នុងការគេងលឿន ឬយឺតពេក។ ការចូលគេងនៅពាក់កណ្តាលអធ្រាត្របណ្តាលឱ្យអ្នកកកកុញខ្លាញ់ច្រើន ព្រោះវាមិនមែនជាវដ្តធម្មជាតិរបស់រាងកាយអ្នកទេ។ លើសពីនេះទៀត អ្នកនឹងចង់ញុំាអ្វីមួយនៅពេលទៀបភ្លឺ។

– ប្រើទូរស័ព្ទ ឬកុំព្យួទ័រមុនពេលចូលគេង

Safe Kids Time Tip Featured

ពន្លឺពណ៌ខៀវបញ្ចេញដោយឧបករណ៍បែបនេះ វាប៉ះពាល់ដល់សុខភាព និងដំណេកជាខ្លាំង។ រលកប្រេកង់វិទ្យុក៏បណ្តាលឱ្យគេងមិនលក់ផងដែរ។ ទោះយ៉ាងណា អ្នកគួរតែបិទឧបករណ៍ យ៉ាងហោចណាស់មួយម៉ោងមុនពេលចូលគេង។

– អាហារសម្រន់ បន្ទាប់ពីអាហារពេលល្ងាច

Screen Shot 2021 03 20 At 11.43.52 PM

អ្នកគួរចៀសវាងកុំញុំានំប៉័ង ខូឃីស៍ ឬបង្អែមផ្សេងទៀត បន្ទាប់ពីអាហារពេលល្ងាច។ ដោយសារតែពពួកអាហារទាំងនេះ មានកាឡូរីទទេខ្ពស់ និងផ្តល់ថាមពលច្រើនដើម្បីដាស់ឱ្យអ្នកស្វាង។ ប្រសិនបើអ្នកចង់បានអាហារសម្រន់យឺត សូមទៅរកអាហារសម្រន់ស្រាលដែលមានកាឡូរីតិចជាង ២០០ ។

– រំលងអាហារពេលល្ងាច

Screen Shot 2021 03 20 At 11.50.24 PM

រំលងអាហារពេលល្ងាចមិនជួយអ្នកឱ្យស្រកទម្ងន់ទេ ព្រោះការរំលាយអាហាររបស់អ្នកថយចុះ។ ការរំលងអាហារធ្វើឱ្យអ្នកឃ្លាន វានឹងជម្រុញឱ្យអ្នកកើតមានអារម្មណ៍ឃញលាននៅពាក់កណ្ដាលយប់។ ទម្លាប់នេះក៏បណ្តាលឱ្យអ្នកបាត់បង់ជាលិកាសាច់ដុំ និងស្បែកការថប់បារម្ភ និងការគេងមិនស្រួលផងដែរ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម