ប្រសិនបើអ្នកសម្គាល់ឃើញថា រាងកាយរបស់អ្នកមានសញ្ញាដូចខាងក្រោម សូមទៅជួបគ្រូពេទ្យជាបន្ទាន់ព្រោះនេះអាចជាជំងឺរោគស្ត្រី ដែលអាចនឹងឈានទៅរកករណីធ្ងន់ធ្ងរ។
ស្ត្រីជាច្រើនមានការភ័យខ្លាចក្នុងការទៅពិនិត្យរោគស្ត្រី សូម្បីតែនៅពេលមានបញ្ហាក៏ដោយ ពួកគេនៅតែស្ទាក់ស្ទើរក្នុងការទៅជួបគ្រូពេទ្យ។ នៅពេលស្ថានភាពមានសភាពធ្ងន់ធ្ងរ ជំងឺបានវិវត្តទៅមុខយ៉ាងរហ័ស ដែលអាចបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព និងជីវិត។ តួយ៉ាងបើស្ថិតក្នុងកម្រិតស្រាល អាចត្រឹមការឆ្លងមេរោគផ្សិត រមាស់ តែបើករណីជំងឺធ្ងន់ធ្ងរ គឺមិនអាចព្យាបាលបានឡើយ សូម្បីតែការបង្កកំណើត ឬបង្កើតកូនកូនអាចប៉ះាពាល់ដែរ។
១. រមាស់ ហូរឈាម ឬឈឺចាប់នៅពេលនោម

ទាំងនេះច្បាស់បំផុតនៅពេលដែលតំបន់ប្រដាប់បន្តពូជមានបញ្ហា។ នៅពេលឆ្លងមេរោគ តំបន់ប្រដាប់បន្តពូជនឹងរមាស់ នៅពេលដែលនៅជិតវាអាចនឹងមានការឈឺចាប់រលាកមិនស្រួល។
ពេលបត់ជើងតូច អ្នកនឹងមានអារម្មណ៍ឈឺចាប់ តឹង ពិបាកនោម ពិបាកបត់ជើងតូចជារឿយៗមានការឈឺចាប់នៅត្រង់ពោះខាងក្រោម…។
រោគសញ្ញាទាំងអស់ខាងលើ ជាសញ្ញាព្រមានថា តំបន់ប្រដាប់បន្តពូជមានបញ្ហា ដូច្នេះសូមទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។
២. ឬស

ជំងឺឬសក្នុងប្រដាប់បន្តពូជ ជារឿយៗបណ្តាលឱ្យមិនស្រួលសម្រាប់ស្ត្រី ហើយបន្ទាប់មកដោយភាពខ្មាសអៀនដែលមិនទៅជួបគ្រូពេទ្យភ្លាមៗ។ ប៉ុន្តែផ្លាស់ប្តូរគំនិតរបស់អ្នក ព្រោះឬសក្នុងប្រដាប់បន្តពូជ គឺជាសញ្ញានៃការឆ្លងវីរុស HPV ។
ឬសនីមួយៗ អណ្តែតនៅជុំវិញតំបន់ប្រដាប់បន្តពូជរបស់អ្នក អាចធ្វើឱ្យអ្នកមានអារម្មណ៍ខ្ពើមរអើម និងគួរឱ្យខ្លាច ប៉ុន្តែពីរបីនៃពួកវាអាចជាជំងឺសាហាវ និងគ្រោះថ្នាក់បំផុត។
មនុស្សងាយនឹងឆ្លងជំងឺឬស និងវីរុស HPV គឺអ្នកដែលរួមភេទដោយមិនការពារ និងប្រវត្តិនៃជំងឺកាមរោគដទៃទៀត។
៣. ការឈឺចាប់ជាប្រចាំនៅតំបន់ប្រដាប់បន្តពូជ

តំបន់ប្រដាប់បន្តពូជ មានការឡើងហើម ក្រហម ពិបាកនោម … ដែលវាកើតឡើងជាយូរមកហើយដោយគ្មានការព្យាបាល វាអាចនឹងអាចក្លាយទៅជាជំងឺរ៉ាំរ៉ៃ។
ការឈឺចាប់នៃបរបេទ្វាមាសរ៉ាំរ៉ៃ នឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនឈប់ឈរ មានការពិបាកអង្គុយ ដើរ និងសូម្បីតែស្លៀកពាក់ក៏ប៉ះពាល់ដែរ។
សូមចងចាំថា ប្រដាប់បន្តពូជមានភាពរសើបខ្លាំង និងមានសារៈសំខាន់ចំពោះស្ត្រី ដូច្នេះគួរតែយកចិត្តទុកដាក់ឱ្យបានដិតដល់។ បន្ថែមពីលើការរៀនថែទាំឱ្យបានត្រឹមត្រូវ អ្នកត្រូវមានអាកប្បកិរិយាបើកចំហនៅពេលមានបញ្ហាចំឡែក គួរស្វែងរកការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ ហើយមិនត្រូវលាក់បាំងអ្វីពីវេជ្ជបណ្ឌិតឡើយ។ មានតែពេលនោះទេ ដែលជំងឺនេះអាចធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងមានទិសដៅព្យាបាលបានច្បាស់លាស់៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok

