ប្រភេទសក់ស្កូវ នឹងបង្ហាញពីសុខភាព និងជំងឺរបស់អ្នក

7
ការផ្សាយពាណិជ្ជកម្ម

ការដុះសក់ស្កូវមុនវ័យ ឬមុនអាយុ មិនត្រឹមតែជះផលប៉ះពាល់ដល់សោភណ្ឌភាព និងវ័យរបស់អ្នកប៉ុណ្ណោះទេ តែវាក៏បង្ហាញពីស្ថានភាពសុខភាព និងជំងឺដែលអ្នកមានផងដែរ។

សក់ស គឺជាសញ្ញាមួយដែលបង្ហាញថារាងកាយកំពុងតែចាស់ទៅហើយ។ ការស្រាវជ្រាវបង្ហាញថាជនជាតិអាស៊ីជាធម្មតាចាប់ផ្តើមលេចឡើងសក់ពណ៌ស ឬសក់ស្កូវចាប់ពីអាយុប្រហែល ៤០ ឆ្នាំឡើងទៅ។ ទោះយ៉ាងណាក៏ដោយ ក៏មានមូលហេតុជាច្រើននៃសក់ស្កូវមុនអាយុដែរ។ សក់ពណ៌សដែលលេចឡើងនៅវ័យក្មេង អាចបណ្តាលមកពីកត្តាហ្សែន។ លើសពីនេះទៀតវាក៏ឆ្លុះបញ្ចាំងពីបញ្ហាសុខភាពមួយចំនួនរបស់អ្នកផងដែរ។

ការផ្សាយពាណិជ្ជកម្ម

១. កង្វះអាហារូបត្ថម្ភ

Grey Hair (1)

ការផ្សាយពាណិជ្ជកម្ម

សក់ពណ៌ស ឬសក់ស្កូវ អាចជាលទ្ធផលនៃកង្វះវីតាមីននៅក្នុងខ្លួន ជាពិសេសវីតាមីន B12, D3 និង E។ អ្នកអាចបំពេញបន្ថែមនូវកង្វះវីតាមីនទាំងនេះតាមរយៈអាហារដូចជា ប័រ ទឹកដោះគោ គ្រាប់ធញ្ញជាតិ សណ្តែកសៀង ត្រីសាលម៉ុន និងត្រីធូណាជាដើម។ យ៉ាងណាសូមកុំភ្លេចទទួលទានបន្លែបៃតង ផ្លែឈើស្រស់ឱ្យបានច្រើនផងដែរ។ ហើយត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់។

២. ការរំខាននៃក្រពេញទីរ៉ូអ៊ីត និងក្រពេញភីតូរីស

ការផ្សាយពាណិជ្ជកម្ម

Grey Hair

ភាពមិនចុះសម្រុងនៃក្រពេញទីរ៉ូអ៊ីត និងក្រពេញភីតូរីស គឺជាបុព្វហេតុនាំមុខនៃការផលិតអរម៉ូនដែលពន្លឿន និងធ្វើឱ្យដុះសក់ស្កូវយ៉ាងឆាប់រហ័ស។ លើសពីនេះទៀត អ្នកដែលមានបញ្ហានៅក្នុងក្រពេញទីរ៉ូអ៊ីត ក្រពេញភីតូរីសរមែងមានសក់ស្ងួត ផុយ និងបែកចុង។

ការផ្សាយពាណិជ្ជកម្ម

៣. សក់ពណ៌សនៅជិតថ្ងាស បង្ហាញថាអ្នកមានបញ្ហាឈឺក្រពះ

Screen Shot 2021 02 25 At 5.57.30 PM

ការផ្សាយពាណិជ្ជកម្ម

ទីតាំងនៃសក់ពណ៌ស ក៏ឆ្លុះបញ្ចាំងពីស្ថានភាពនៃសរីរាង្គខាងក្នុងនីមួយៗផងដែរ។ តំបន់ឆ្លុះបញ្ចាំងនៅលើថ្ងាសគឺក្រពះ។ អ្នកដែលមានក្រពះមិនមានសុខភាពល្អ (តែងតែជួបប្រទះនូវបាតុភូតដូចជាហើមពោះ ឈឺពោះ ឈឺក្រពះ មាត់ស្លេក ដៃជើងត្រជាក់បន្ទោរបង់មិនល្អ … ) ច្រើនតែមានសក់ពណ៌សច្រើននៅក្បែរថ្ងាស។

៤ សក់ស្កូវនៅសងខាង បង្ហាញថាអ្នកថ្លើមក្តៅ

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 02 25 At 5.57.26 PM

តំបន់ឆ្លុះបញ្ចាំងផ្នែក visceral ត្រូវគ្នាទៅនឹងផ្នែករលាកថ្លើម។ អ្នកដែលមានកម្តៅថ្លើមច្រើនតែមានរោគសញ្ញាដូចជា ក្តៅក្រហល់ក្រហាយ ឬឆាប់ខឹង មាត់ស្ងួត មាត់ល្វីង ស្ងួតអណ្តាតជាដើម។ បើឈឺរយៈពេលយូរ វានឹងធ្វើឱ្យខូចខួរឆ្អឹងខ្នងថែមទៀតផង។ លើសពីនេះទៀតកម្ដៅថ្លើមនឹងធ្វើឱ្យអ្នកកើតមានស្កូវនៅសងខាង ឬសងខាងសៀតផ្កា។

៥. សក់ពណ៌សនៅផ្នែកខាងក្រោយនៃកញ្ចឹងក បង្ហាញថា តម្រងនោមខ្សោយ

Premature Hair Graying2

តំបន់ឆ្លុះដែលត្រូវគ្នានៅខាងក្រោយកញ្ចឹងក គឺជាប្លោកនោម។ អ្នកដែលមានជំងឺប្លោកនោមដែលងាយចុះខ្សោយតែងតែមានការបង្ហាញដូចជា ការនោមញឹកញាប់ ការទប់នោមមិនទាន់ ការនោមទាស់។ លើសពីនេះទៅទៀត វាក៏អាចត្រូវបានអមដោយសក់ពណ៌សនៅខាងក្រោយកញ្ចឹងកដែលលេចឡើងច្រើនផងដែរ៕

ប្រភព ៖​ Phunutoday / ប្រែសម្រួល ៖​ Knongsrok

ការផ្សាយពាណិជ្ជកម្ម