ស្រីៗប្រយ័ត្ន! អាហារ៤មុខដែលចូលទៅបំផ្លាញជាតិកាល់ស្យូមក្នុងខ្លួនអ្នក បណ្ដាលឱ្យជ្រុះសក់ និងស្បែកខ្មៅស្រអាប់!

1
ការផ្សាយពាណិជ្ជកម្ម

អាហារខាងក្រោមងាយនឹងបង្កឱ្យមានជំងឺពុកឆ្អឹង ការជ្រុះសក់ និងភាពចាស់នៃស្បែក ដូច្នេះវាគួរតែត្រូវបានកំណត់ក្នុងការប្រើប្រាស់ ជាពិសេសគឺ វាជះឥទ្ធិពលខ្លាំងទៅកាន់ស្ត្រី។

១. ស្ករ និងបង្អែម

ការផ្សាយពាណិជ្ជកម្ម

Close Up Of Multicolor Candies Donuts And Sweets Over Sugar In Unhealthy Food In Children Diet

ការទទួលទានជាតិស្ករ ឬបង្អែមដែលផ្អែមខ្លាំង វាគឺជាការបង្កឱ្យមានបញ្ហាដល់សុខភាពអ្នកយ៉ាងខ្លាំង និងធ្វើឱ្យមានបញ្ហាដល់សក់ក្បាលថែមទៀតផង។

ការផ្សាយពាណិជ្ជកម្ម

យោងតាមអ្នកជំនាញការស្រាវជ្រាវបានបង្ហាញថា ភាពធន់នឹងអាំងស៊ុយលីននាំឱ្យមានជំងឺទឹកនោមផ្អែម និងធាត់ ហើយក៏បណ្តាលឱ្យជ្រុះសក់ និងចាស់ស្បែកផងដែរទាំងបុរស និងស្ត្រី។ ដូច្នេះប្រសិនបើអ្នកចង់រស់នៅបានយូរ អ្នកគួរតែនៅឱ្យឆ្ងាយពីបង្អែម និងភេសជ្ជៈដែលមានជាតិផ្អែមច្រើន។

២. ភេសជ្ជៈមានជាតិអាល់កុល

ការផ្សាយពាណិជ្ជកម្ម

Range Of Different Alcoholic Drinks In A Row 515791507 57f3c1525f9b586c35a5751c

នៅពេលដែលអ្នកមានទម្លាប់ទទួលទានសុរា ឬអាល់កុលវានឹងធ្វើឱ្យរាងកាយរបស់អ្នករងទុក្ខយ៉ាងខ្លាំង។ ជាតិអាល់កុលធ្វើឱ្យថ្លើម និងតម្រងនោម ប្រព័ន្ធរំលាយអាហាររបស់អ្នកកាន់តែខ្សោយ។ ហើយធ្វើឱ្យសក់ក៏ដូចជាស្បែកមុខរបស់អ្នកកាន់តែយ៉ាប់យ៉ឺនផងដែរ។

ការផ្សាយពាណិជ្ជកម្ម

មូលហេតុគឺថា ជាតិអាល់កុល និងភេសជ្ជៈអាកុលក៏មានឥទ្ធិពលអវិជ្ជមានទៅលើការសំយោគប្រូតេអ៊ីន និងអាចបណ្តាលឱ្យសសៃសក់ចុះខ្សោយ និងបាត់បង់សំណើម។ លើសពីនេះ ជាតិអាល់កុលប៉ះពាល់ដល់តុល្យភាពអាហារូបត្ថម្ភរបស់រាងកាយ ធ្វើឱ្យរាងកាយរបស់អ្នកបាត់បង់ជាតិកាល់ស្យូម ជាតិដែកយ៉ាងច្រើន … ប៉ះពាល់ដល់ឆ្អឹង និងសន្លាក់សុខភាពថែមទៀតផង។

៣. អាហារសម្រន់

ការផ្សាយពាណិជ្ជកម្ម

2018_sweet Sallty Snack Mix_5817_600x600

ទម្លាប់ញុំាអាហារសម្រន់ គឺជារឿងធម្មតាសម្រាប់មនុស្សជាច្រើន។ អាហារសម្រន់ច្រើនមានខ្លាញ់ខ្ពស់ ដែលងាយធ្វើឱ្យរាងកាយអ្នកធាត់ ងាយទទួលរងពីជំងឺបេះដូង និងក៏ជាសត្រូវដែលបណ្តាលឱ្យជ្រុះសក់ផងដែរ។

ការផ្សាយពាណិជ្ជកម្ម

លើសពីនេះអាហារសម្រន់ក៏មានផ្ទុកនូវសារធាតុបន្ថែមជាច្រើនផងដែរ ដូចជាអំបិលសូដ្យូមធ្វើឱ្យរាងកាយរបស់អ្នកត្រូវទទួលទានជាតិកាល់ស្យូមក្នុងបរិមាណដ៏ច្រើន ដើម្បីរំលាយអាហារនេះដែលអាចបង្កឱ្យមានជំងឺពុកឆ្អឹងបានយ៉ាងងាយសម្រាប់អ្នក។

៤. កាហ្វេ

Hold Coffee Cup 740x560

ប្រសិនបើអ្នកប្រើកាហ្វេក្នុងកម្រិតត្រឹមត្រូវនឹងជះឥទ្ធិពលវិជ្ជមានដល់ផ្លូវចិត្ត ក៏ដូចជាសុខភាពរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកប្រើកាហ្វេច្រើនពេកក្នុងរយៈពេលយូរ នោះវានឹងបណ្តាលឱ្យកង្វះជាតិកាល់ស្យូមនៅក្នុងខ្លួន។ មូលហេតុគឺកាហ្វេផ្ទុកជាតិកាហ្វេអ៊ីន នេះគឺជាសត្រូវដែលបណ្តាលឱ្យមានជំងឺពុកឆ្អឹង ការជ្រុះសក់ និងស្បែកខ្មៅស្រអាប់សម្រាប់ស្ត្រី៕

ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម