អាហារដ៏ពេញនិយមទាំង៥មុខ នឹងក្លាយជាអាហារពុល ប្រសិនបើអ្នកទទួលទាននៅពេលល្ងាច

១
ការផ្សាយពាណិជ្ជកម្ម

ការដាក់កម្រិតលើការទទួលទានអាហារពេលល្ងាច គឺជារឿងដែលអ្នកគ្រប់គ្នាត្រូវតែគិតគូរឱ្យបានមត់ចត់ ព្រោះមានអាហារខ្លះវាពិតជាឆ្ងាញ់​ ជាពិសេសគឺការទទួលទានជួបជុំក្នុងក្រុមគ្រួសារ។ តែយ៉ាងណាមិញ អាហារខ្លះ គឺពិតជាមិនល្អនោះឡើយ វាអាចបង្កបញ្ហាយ៉ាងខ្លាំងដល់ក្រពះ និងអាចធ្វើឱ្យអ្នកគេងមិនលក់ថែមទៀតផង។

ខាងក្រោមនេះគឺជាអាហារទាំង៥ប្រភេទ ដែលវារសជាតិឆ្ងាញ់ និងជាទីពេញនិយមសម្រាប់មនុស្សគ្រប់គ្នា​ តែវានឹងក្លាយទៅជាអាហារពុល ប្រសិនបើអ្នកទទួលទាននៅពេលយប់ ៖

ការផ្សាយពាណិជ្ជកម្ម

១. នំខេក

Carrot Cake 8d8dfb5

ការផ្សាយពាណិជ្ជកម្ម

នំខេកមិនមែនជាអាហារសម្រន់ដែលមានសុខភាពល្អទេ ជាពិសេសនៅពេលញ៉ាំនៅពេលយប់។ ការបរិភោគនំនៅពេលយប់នឹងធ្វើឱ្យរាងកាយងាយនឹងប្រមូលផ្តុំជាតិខ្លាញ់ មិនល្អបណ្តាលឱ្យឡើងទម្ងន់ ខ្លាញ់ លើសឈាម ជំងឺបេះដូង និងទឹកនោមផ្អែម។

ការញុំាបង្អែមច្រើនក៏ធ្វើឱ្យអ្នកមានថាមពលលើសដែរ ប្រព័ន្ធរំលាយអាហារត្រូវធ្វើការងារធ្ងន់ធ្វើឱ្យគេងមិនលក់។

ការផ្សាយពាណិជ្ជកម្ម

២. អាហារចៀន

Moreevidence

ការផ្សាយពាណិជ្ជកម្ម

អាហារចៀនច្រើនតែមានរសជាតិទាក់ទាញ ដែលធ្វើឱ្យការបរិភោគកាន់តែឆ្ងាញ់។ ទោះយ៉ាងណា ការទទួលទានអាហារចៀនច្រើនពេកនៅពេលយប់ មានន័យថាអ្នកកំពុងផ្ទុកខ្លាញ់យ៉ាងច្រើនចូលក្នុងខ្លួន ធ្វើឱ្យហើមពោះ សម្ពាធពោះ និងប៉ះពាល់ដល់មុខងាររំលាយអាហាររបស់ក្រពះ។

៣. សាច់​ក្រហម

ការផ្សាយពាណិជ្ជកម្ម

Is Red Meat Bad For You Or Good 732x549 Thumbnail 732x549

សាច់ក្រហម គឺជាអាហារដែលផ្ទុកជាតិប្រូតេអ៊ីន និងខ្លាញ់ច្រើន។ ការបរិភោគសាច់ក្រហមនៅពេលយប់ នឹងជួយបង្កើនបន្ទុកដល់ប្រព័ន្ធរំលាយអាហារថ្លើម និងតម្រងនោម។

ការផ្សាយពាណិជ្ជកម្ម

លើសពីនេះទៀត សាច់ក្រហមគឺជាអាហារដែលងាយនឹងហើមពោះ និងបណ្តាលឱ្យអ្នកពិបាកគេងជាង។ នៅពេលយប់ចៀសវាងសាច់ក្រហម ហើយនៅជាប់នឹងអាហារដែលងាយរំលាយដូចជាសាច់ស បន្លែបៃតង និងផ្លែឈើ។

៤. អាហារហឹរ

Screen Shot 2020 12 23 At 5.23.11 PM

មុខម្ហូបហឹរ ក្តៅតែងតែនាំមកនូវការរំញោចដល់ពន្លករសជាតិ។ ទោះជាយ៉ាងណាក៏ដោយ ការញ៉ាំអាហារទាំងនេះនៅពេលយប់ច្រើនតែបណ្តាលឱ្យក្តៅខ្លាំង រំញោចអារម្មណ៍ ក្រហាយទ្រូងធ្វើឱ្យប៉ះពាល់ដល់ការរំលាយអាហារ។

ការទទួលទានអាហារហឹរក្តៅៗជាប្រចាំមុនពេលចូលគេង នឹងធ្វើឱ្យរាងកាយមិនស្រួលប៉ះពាល់ដល់ដំណេក។

៥. អាហារស្រាប់

Screen Shot 2020 12 23 At 5.23.05 PM

អាហារស្រាប់ ដ្បិតថាវារហ័ស តែជាទូទៅមិនមានសុខភាពល្អទេ។ ទោះបីជាវាមានភាពងាយស្រួល និងមានរសជាតិគួរឱ្យទាក់ទាញ និងត្រូវបានមនុស្សជាច្រើនចូលចិត្តក៏ដោយ ក៏អាហាររហ័សតែងតែផ្ទុកជាតិខាញ់ច្រើនពេក។ ពួកវាបង្កើនបន្ទុកលើប្រព័ន្ធរំលាយអាហារ ប៉ះពាល់ដល់សម្ពាធឈាម និងគុណភាពដំណេក៕

ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម